សហភាពអឺរុបចង់បានជំហានជាក់ស្តែងពីប្រទេសកូសូវ៉ូ មុនពេលដកទណ្ឌកម្មចេញ

2023/07/05 06:51:16 pm        100

EU៖ ប្រេសិតពិសេសសហភាពអឺរ៉ុប លោក Miroslav Lajcak បាននិយាយកាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Pristinaថា សហភាពអឺរ៉ុប នឹងមិនដកទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចលើកូសូវ៉ូទេ ប្រសិនបើរដ្ឋាភិបាល មិនបន្ថយភាពតានតឹងនៅភាគខាងជើង។

បណ្តាប្រទេសសហភាពអឺរុប បានដាក់វិធានការទណ្ឌកម្មប្រឆាំងនឹងប្រទេសកូសូវ៉ូ ក្រោយពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Albin Kurti មិនបានអនុវត្តតាមសំណើរបស់ប្លុកនេះ និងសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតំបន់ភាគខាងជើងនៃប្រទេសដែលបានជួបប្រទះភាពតានតឹងផ្នែកជនជាតិភាគតិចដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ១ទសវត្សរ៍មកនេះ។

វិធានការទាំងនេះ រួមមានការផ្អាកដំណើរទស្សនកិច្ចរបស់មន្ត្រីកូសូវ៉ូទៅកាន់ប្រទេសជាសមាជិកសហភាពអឺរ៉ុប និងការកាត់បន្ថយជំនួយសេដ្ឋកិច្ចដ៏សំខាន់។ លើសពីនេះទៅទៀតនោះ វិធានការបន្ថែម ត្រូវបានគំរាមកំហែង ប្រសិនបើលោកKurti មិនផ្លាស់ប្តូរជំហររបស់ខ្លួន។

លោក Lajcak បានថ្លែងនៅក្នុងទីក្រុង Pristina បន្ទាប់ពីកិច្ចប្រជុំរយៈពេល៣ម៉ោង ជាមួយលោកKurtiថា៖«បំណងប្រាថ្នារបស់ខ្ញុំ គឺមិនមានការដាក់ទណ្ឌកម្មទេ»។ ជាការឆ្លើយតប លោក Kurti បានសម្តែងនូវជំនឿជាក់របស់ខ្លួនថា វិធានការដាក់ទណ្ឌកម្មរបស់ EU ប្រឆាំងនឹងកូសូវ៉ូ គឺអយុត្តិធម៌ ហើយបង្កើតការសន្ទនាដែលមិនស្មើភាពគ្នា។


តំបន់ភាគខាងជើងនៃកូសូវ៉ូ ដែលជាទីរស់នៅរបស់ជនជាតិស៊ែរប៊ី ៥០.០០០នាក់ កាលពីពេលថ្មីៗនេះ បានជួបប្រទះភាពតានតឹងខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពី Pristina បានប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ីក្នុងឆ្នាំ២០០៨៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm