គម្រោង​វិនិយោគ​រោងចក្រ​ថ្មីៗ​៦​ទៀត ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត

2021/04/27 09:59:58 am        81

ភ្នំពេញ ៖ ​គម្រោង​វិនិយោគ​បើក​រោងចក្រ​ថ្មីៗ​ចំនួន​៦​ទៀតហើយ​ ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ​CDC ​អនុម័ត​ជា​ស្ថាពរ ​ឲ្យ​ដំណើរការ​នៅ​កម្ពុជា ​ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ ​ដែល​សរុប​ទុន​វិនិយោគ​របស់​រោងចក្រ​ទាំង​៦ ​មាន​២២​លាន​ដុល្លារ​អាមេរិក​។


តាមរយៈ Facebook ផ្លូវការ​របស់ CDC បាន​ចុះផ្សាយ​ថ្ងៃទី​១១ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​​ចុះបញ្ជី​ជា​ស្ថាពរ ​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម ​៖

ទី​១ ក្រុមហ៊ុន TTHS RUBBER CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទ្ប ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ​មាន​ទុនវិនិយោគ​ប្រមាណ ២.៧​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២២៤​កន្លែង​។

ទី​២ ក្រុមហ៊ុន SAI DI HANDBAG CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វល្លិ​សរ ​ឃុំ​វល្លិ​សរ​ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ ​មាន​ទុន​វិនិយោគ​ប្រមាណ ៤.៥​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១,២៧៥​កន្លែង​។

ទី​៣​ក្រុមហ៊ុន GARCHI HUNG CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទុន​វិនិយោគ​ប្រមាណ ២.៦​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ​៩២៤​កន្លែង​។

ទី​៤​ក្រុមហ៊ុន KAMFOR RECYCLE PULP AND PAPER CO., LTD. ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹង​វែង​ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ ​មាន​ទុន​វិនិយោគ​ប្រមាណ ៥.១​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៨២​កន្លែង​។

ទី​៥ WING HUNG TU INDUSTRIAL (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ គី​ទ្បូ​ម៉ែត្រ​លេខ​២៧ ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ ​២.២​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣០២​កន្លែង​និង ទី​៦​ ក្រុមហ៊ុន KIRIROM FOOD PRODUCTION (K.F.P) CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ​មាន​ទុន​វិនិយោគ​ប្រមាណ ​៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៦៧​កន្លែង​៕

អត្ថបទដែលទាក់ទង

BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
2025/09/09 06:24:03 pm        153
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
2024/03/11 03:18:47 am        107
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
2023/11/28 11:17:50 pm        524

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm