ក្រុមអ្នក​តវ៉ាផ្ញើ​ញត្តិ​ទាមទារ​ឲ្យលុប​ចោលព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​

2021/05/15 06:53:36 pm        145

​ជប៉ុន៖ ញត្តិ​ធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​អំពាវនាវ​ឱ្យ​លុបចោល​ការប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ ​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ ​ដោយមាន​ហត្ថលេខា​ជាង ៣៥​ម៉ឺន​នាក់​។ ការ​ដាក់​ញត្តិ​នេះ​ធ្វើឡើង​ ខណៈ​ដែល​ទីក្រុង​តូ​ក្យូ​, អូ​សា​កា ​និង​តំបន់​ជាច្រើន​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​រដ្ឋ​ក្នុង​គ្រា​អាសន្ន ដោយ​ការ​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​កំពុង​កើន​ឡើង ជាពិសេស​ប្រភេទ​ថ្មី​នៃ​មេរោគ​ប​ម្លែ​ង​ខ្លួន​។

រដ្ឋ​ក្នុង​គ្រាអាសន្ន​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ប៉ុន្តែ​ត្រូវ​បាន​រំពឹង​ថានឹង​បន្ថែម​ទៅ​ខេត្ត​ផ្សេងទៀត​នៅក្នុងប្រទេស​។ ព្រឹត្តិការណ៍​កីឡា​អូឡាំពិកដែល​ត្រូវបាន​ពន្យារពេល នឹង​ត្រូវ​ធ្វើពិធីបើកនៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ខាងមុខ​។ ញត្តិ​នេះនឹង​ត្រូវ​បញ្ជូន​ទៅ​ប្រធាន​គណៈកម្មាធិការ​កីឡា​អូឡាំពិកអន្តរជាតិ លោក Thomas Bach ដែល​បាន​លុបចោល​ផែនការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ក្នុង​ខែ​នេះ ដោយសារតែ​ករណីកើនឡើង​នៃ​ជំងឺ​កូ​វីដ-19 នៅ​ក្នុង​ប្រទេស និង​ផ្ញើ​ទៅ​ប្រធាន​គណៈកម្មាធិការកីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ លោក Andrew Parsons។ ទោះបីជា​ប្រជាជន​ជប៉ុន ៧០-៨០​% នៅ​ក្នុង​ការស្ទង់មតិ​និយាយ​ថា ​ពួកគេ​ចង់​ឲ្យ​លុបចោល​ការប្រកួត​កីឡា​អូឡាំពិក ឬ​ពន្យារពេល​។

នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga, ប្រធាន​គណៈកម្មាធិការ​រៀបចំ​ទីក្រុង​តូ​ក្យូ លោក Seiko Hashimoto និង​លោក Bach បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ការប្រកួត​កីឡា​នឹង​បន្ត​ដូច​ការ​គ្រោង​ទុក​។ ញត្តិ​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​​លោក Kenji Utsunomiya មេធាវី​ដែល​បាន​ឈរ​ឈ្មោះ​ជាច្រើន​ដង ​សម្រាប់​តំណែង​អភិបាលក្រុង​តូ​ក្យូ​។ ញត្តិ​បាន​ចុះហត្ថលេខាប្រមាណ ៥​ម៉ឺន​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​ដំបូង បន្ទាប់ពី​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា​។ លោក Utsunomiya បាន​និយាយ​ថា អត្ត​ព​លិ​ក​គឺជា​ជន​រង​គ្រោះ​នៅ​ទី​នេះ ហើយ​រដ្ឋាភិ​បាល​ទីក្រុង​តូ​ក្យូ និង​រដ្ឋាភិបាល​ជប៉ុន​គួរតែ​សម្រេចចិត្ត​លុបចោល​ការប្រកួត​កីឡា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        184
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        224
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm