អ្នកដំណើរប្រាំបីនាក់ ត្រូវជាប់គាំងនៅលើអាកាសដាំក្បាលចុះក្រោមអស់ជាច្រើនម៉ោង ដោយសាររថភ្លើងហោះនៅសួនកម្សាន្តមួយន្លែងដំណើរការខុសប្រក្រតី

2023/07/06 12:15:10 am        101

ភាពរំភើបនៅសួនកម្សាន្តនៅតំបន់ Forest County របស់រដ្ឋ Wisconsin សហរដ្ឋអាមេរិក បានប្រែក្លាយទៅជាដំណើរផ្សងព្រេងដែលមិននឹកស្មានដល់កាលពីថ្ងៃអាទិត្យ (២ កក្កដា) នៅពេលការជិះរថភ្លើងហោះសម្រាប់កម្សាន្តមួយបានដំណើរការខុសប្រក្រតី បណ្តាលឱ្យអ្នកដំណើរប្រាំបីនាក់ត្រូវជាប់គាំងនៅលើអាកាសដាំក្បាលចុះក្រោមអស់ជាច្រើនម៉ោង។

នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Crandon បានរាយការណ៍ថាការបរាជ័យផ្នែកមេកានិចបណ្តាលឱ្យរថភ្លើងហោះនោះ បានជាប់គាំងនៅក្នុងទីតាំងបញ្ឈរឡើងលើ។ វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថតបាន ខណៈពេលដែលក្រុមសង្គ្រោះបានឡើងលើផ្នែកម្ខាងនៃរថភ្លើងហោះនោះដោយគ្មានចលនា ហើយអ្នកដំណើរកំពុងរង់ចាំការសង្គ្រោះយ៉ាងអន្ទះសារ ខណៈជាប់គាំងនៅកណ្តាលផ្នែករង្វិលជុំដ៏ធំនៃផ្លូវរថភ្លើងនោះ។

ដោយសារតែកម្ពស់របស់រថភ្លើងនោះ ឧបករណ៍ជំនាញ និងក្រុមសង្គ្រោះបន្ថែមត្រូវបានកោះហៅទៅកាន់ទីតាំងកើតហេតុ ដូចដែលបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួម ដែលចេញដោយនាយកដ្ឋានពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះទីក្រុង Crandon។

ក្រុមអ្នកពន្លត់អគ្គិភ័យមកពីទីក្រុងចំនួនបីបានចូលរួមជាមួយនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង Crandon ដើម្បីរៀបចំបេសកកម្មជួយសង្គ្រោះដ៏ស្មុគស្មាញនេះ។ ជិតពីរម៉ោងបន្ទាប់ពីក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅ អ្នកដំណើរទីមួយត្រូវបានគេនាំត្រឡប់ចុះមកវិញដោយសុវត្ថិភាព។ ចំណែកអ្នកដំណើរចុងក្រោយ ក៏ត្រូវបានជួយសង្គ្រោះដោយជោគជ័យរយៈពេលជាងបីម៉ោងបន្ទាប់ពីរថភ្លើងហោះនោះជាប់គាំង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        110
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        148
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm