យុវជនសង្គមស៊ីវិល និងអាជ្ញាធរស្រុកព្រៃកប្បាស រួមគ្នាផ្សព្វផ្សាយពីគុណតម្លៃសន្ដិភាពរបស់កម្ពុជា

2023/07/06 07:00:04 pm        61

តាកែវ៖ បណ្ដុំអង្គការសមាគមសង្គមស៊ីវិល សហការជាមួយរដ្ឋបាលស្រុកព្រៃកប្បាស នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ធ្វើវេទិការសាធារណៈស្តីពី «គុណតម្លៃនៃការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា» ដល់ប្រជាពលរដ្ឋជាង ៣០០ នាក់ ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

វេទិកាសាធារណៈនេះដឹកនាំដោយលោក ហេង សំណាង ប្រធានបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ដោយមានការចូលរួម​ជា​អធិបតីពីលោក អ៊ិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស និង​លោកស្រី បាន ឌី អភិបាលរងស្រុកព្រៃកប្បាស លោក ម៉ៅ ផល្លា ប្រធានថ្នាលយុវជនកម្ពុជា រួមនឹងសមាជិកសមាជិកអង្គការសង្គមស៊ីវិល មន្រ្ដីរាជការនៃរដ្ឋបាលស្រុកព្រៃកប្បាស​ជាច្រើនរូបទៀត។

លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានលើកឡើងថា ជា​ការពិតណាស់បច្ចុប្បន្ននេះពលរដ្ឋខ្មែរគ្រប់រូប កំពុងតែរស់នៅក្នុងយុគសម័យមួយដែលបច្ចេកវិជ្ជា មានភាពជឿនលឿន ស៊ីវិល័យនិងទាន់សម័យបំផុត។ ហើយភាពរីកចម្រើន ជឿនលឿន និងលូតលាស់គ្រប់វិស័យដែលមានតម្លៃជាប្រវត្តិសាស្ត្រនេះ​គឺអាចកើតមានទៅបាន ក៏ដោយសារ​តែប្រទេសកម្ពុជា ​មានសុខសន្តិភាព ​ស្ថេរភាពនយោបាយ ​ទើបកម្ពុជា​មានភាពរីកចម្រើន មាន​ការអភិវឌ្ឍ និងអាចឈានជើងដើរមកដល់ចំណុចនេះ។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកានេះ បានលើកឡើងថាប្រទេសកម្ពុជា​ក្រោមការដឹកនាំរបស់​រាជេដ្ឋាភិបាល​មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ​បានធ្វើឱ្យប្រទេសមានការរីកចម្រើន និងមានការអភិវឌ្ឍគ្រប់យ៉ាងដល់មូលដ្ឋាន ​មានដូចជាហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងមន្ទីរពេទ្យជាដើម។

សូមជម្រាបថា វេទិកាថ្ងៃនេះ ពិតជាមានសារសំខាន់ណស់សម្រាប់ យុវជនសាធារណជនទូទៅ ពិសេសពលរដ្ឋខ្មែរគ្រប់រូបដែលចាំបាច់បំផុតក្នុងការចូលរួម​ ថែររក្សាការពារសុខសន្តិភាព និង​ស្ថេរភាព នយោបាយដើម្បីកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនជឿនលឿនដូចប្រទេសនានាលើសកលលោក៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm