រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កំណត់​គោល​ដៅ​បើក​ឡើង​វិញ​ពេញ​លេញ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា​

2021/05/15 01:08:45 pm        32

​អាមេរិក៖ អភិបាល​រដ្ឋ​វ៉ាស៊ីនតោន​ លោក Jay Inslee និយាយ​ថា ​រដ្ឋ​នេះ​នឹង​ដំណើរការ​ទៅ​រក​ការ​បើក​ឡើងវិញពេញលេញ នូវ​ដំណើរការ​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​។ លោក Inslee បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោននឹង​អនុម័តនូវ​ការណែនាំ​ថ្មី ដែល​ផ្ដល់​ដោយ​មជ្ឈ​មណ្ឌល​សហព័ន្ធសម្រាប់​ការការពារ និង​គ្រប់គ្រង​ជំងឺ ដែល​បាន​បន្ធូរបន្ថយការពាក់​ម៉ាស​ភាគច្រើន​ សម្រាប់មនុស្ស​ដែលទទួល​វ៉ាក់​សាំង​ពេញលេញ​។

អាជីវកម្ម​នឹង​រក្សា​សិទ្ធិ​ក្នុង​ការ​ទាមទារ​ឱ្យ​អតិថិ​ជន​ពាក់​ម៉ាស ហើយ​ការ​ពាក់​ម៉ាស់​នៅតែ​ត្រូវ​បាន​ទាមទារ​នៅ​ក្នុង​មន្ទីរពេទ្យ សាលារៀន និង​នៅ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​។ ជិត ៤៤% នៃ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ១៦​ឆ្នាំ​ឡើង​ទៅបាន​ទទួល​វ៉ាក់សាំង​ពេញលេញ​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​។ លោក Inslee បាន​និយាយ​ថា រដ្ឋ​នៅ​មាន​សមត្ថភាព ៥០% សម្រាប់​សកម្មភាព​ភាគច្រើន​នៅ​ក្នុង​រដ្ឋ​នេះ រហូតដល់​វា​ឈាន​ដល់​សមត្ថភាព​ពេញលេញ​នៅ​ចុង​ខែ​មិថុនា​។ នាវា​ទេសចរណ៍​ខ្នាត​តូច​ដែល​មាន​អ្នក​ដំណើរ​តិច​ជាង ២៥០​នាក់​អាច​ជិះ​កម្សាន្ត​បាន ប្រសិនបើ​នាវិក ​និង​អ្នកដំណើរ​ ៩៥% បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​រួច​។ ដូចគ្នា​នេះ​ដែរ ពិធី​មង្គលការ និង​ពិធី​បុណ្យ​សព​អាច​មាន​សមត្ថភាព​ពេញលេញ ប្រសិនបើ​អ្នកចូលរួម​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង​។

លោក Inslee និយាយ​ថា លោក​កំពុង​សម្លឹង​មើល​ការ​ជំរុញ​ទឹកចិត្ត​បន្ថែម សម្រាប់​ប្រជាជន​ក្នុង​ការ​ចាក់​វ៉ាក់សាំង រួមមាន​ការ​ដក​ការកំណត់​ចំនួន​អ្នកចូលរួម ដែល​បាន​ចាក់​វ៉ាក់សាំង​រួច នៅ​កន្លែង​កីឡាទាំងខាងក្នុង និង​ខាងក្រៅ​។ លោក Inslee បាន​និយាយ​ថា ក្រសួងពាណិជ្ជកម្ម​រដ្ឋកំពុង​ធ្វើ​ការ​ជាមួយ​សមាគម​ធុរកិច្ច​ទី​ក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ផ្ដល់​ប័ណ្ណ​អំណោយ​ដល់​ពាណិជ្ជកម្ម​ក្នុងស្រុក​ សម្រាប់​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ថ្មីៗ​នេះ និង​ក្រុមប្រឹក្សាភិបាល​ទទួលបន្ទុក​ផលិតផល​ស្រា កំពុង​ធ្វើកា​រលើ​សំណើ​ពី​រោងចក្រ​ផលិត​ស្រា​ និង​ស្រា​បៀរ ដើម្បី​អនុញ្ញាត​ឱ្យ​អតិថិជន​ចាក់​វ៉ាក់សាំងទទួល​បាន​ភេសជ្ជៈ​ឥតគិតថ្លៃ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm