ក្រសួងអប់រំកំណត់យកវិទ្យាល័យរដ្ឋទាំងអស់នៅភ្នំពេញ សម្រាប់យុទ្ធនាការគាំទ្រការអប់រំឌីជីថល

2023/07/06 07:55:50 pm        123

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកវិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការគាំទ្រការអប់រំ ឌីជីថល។ យុទ្ធនាការ នឹងចាប់ផ្ដើមក្នុងកំឡុងខែ កក្កដា នេះ ដោយគ្របដណ្ដប់លើវិទ្យាល័យចំនួន​៣៨ ដែលមានសិស្សទទួលផលជាង ​៤ម៉ឺននាក់។ នេះជាការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន​ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ជាគោលដៅលើកកម្ពស់គុណភាពសិក្សាឱ្យកាន់តែប្រសើរ ​ក្នុងយុគ្គសម័យឌីជីថល ក្រសួងអប់រំ នឹងរៀបចំ យុទ្ធនាការគាំទ្រការអប់រំឌីជីថល​សម្រាប់សិស្សានុសិស្ស​នៅគ្រឹះស្ថានមធ្យមសិក្សា​រាជធានីភ្នំពេញ។

យុទ្ធនាការនេះគឺនឹងចាប់ផ្ដើមក្នុងកំឡុងខែ កក្កដានេះ ដោយផ្តោតលើសិស្សថ្នាក់ទី ១០ ទី ១១ និងទី ១២ ដែលត្រៀមប្រឡងសញ្ញា បត្របាក់ឌុប។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបញ្ជាក់ថា យុទ្ធនាការនេះនឹងផ្ដល់ការបណ្ដុះបណ្ដាល​ដោយផ្ទាល់ នៅតាមថ្នាក់រៀន ដោយផ្តោតលើ ​៦ចំណុចសំខាន់។ ៦ចំណុចនោះរួមមាន ការ​ស្វែងយល់​ពីវិធីសាស្រ្តរៀន ការរៀនដោយស៊ីជម្រៅ ការរៀនតាមបែបពន្លឿន ការបង្កើតក្លឹប​សិក្សា​សម្រាប់សិស្សរៀនយឺត ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Duraseksa ទូរសិក្សា ដែលសិស្សអាចទទួលបាន​ធនធាន​សិក្សាមានលក្ខណៈពេញលេញ គ្រប់មេរៀន គ្រប់មុខវិជ្ជា គ្រប់កម្រិតថ្នាក់​ និងមានទាំងវីដេអូ សន្លឹកកិច្ចការ ​សៀវភៅមេរៀនសង្ខេប សំណួរចម្លើយ ​និងការធ្វើតេស្តសមត្ថភាពដោយខ្លួនឯង។

ជុំវិញការត្រៀមអនុវត្តយុទ្ធនាការមួយនេះ ​សម្រាប់សិស្សថ្នាក់ទី ១២ កំពុងសិក្សានៅវិទ្យាល័យ​មួយកន្លែងក្នុងរាជធានីភ្នំពេញ លើកឡើងជាក្ដីរំពឹងថា យុទ្ធនាការនេះនឹងផ្ដល់ជាភាពវិជ្ជមាន និងអត្ថប្រយោជន៍ច្រើនសម្រាប់ការសិក្សារបស់ខ្លួន។ ពួកគេក៏សប្បាយចិត្ត ដែលយុទ្ធនាការនេះ ក៏ផ្តោតលើការត្រៀមសម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុប និងផ្តល់ជាធនធានសិក្សាឌីជីថលបន្ថែម សម្រាប់ស្វ័យសិក្សា។

យុទ្ធនាការ គាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ គឺអនុវត្តដោយ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ហើយក៏មានកិច្ច​សហការពីវិទ្យាស្ថានជាតិអប់រំ​ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ​និងមន្ទីរអប់រំ យុវជន និងកីឡា។ យុទ្ធនាការនេះ គឺគរុនិស្សិត និងគរុសិស្សស្ម័គ្រចិត្តចំនួន ៣៦៧នាក់ នឹងចុះទៅតាមថ្នាក់រៀនទាំងជិត ១០០០បន្ទប់ដោយផ្ទាល់ សម្រាប់ការបណ្ដុះបណ្ដាល៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm