កម្ចីឥណទានប្រើប្រាស់ចំគោលដៅ នឹងជួយបង្កើនចំណូលដល់ជីវភាពក្នុងគ្រួសារប្រសើរឡើង

2023/07/06 08:01:07 pm        343

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លើកឡើងថា ការខ្ចីប្រាក់ពីបណ្ដាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានច្បាប់ត្រឹមត្រូវមិនមែនជារឿងអាក្រក់នោះទេ ក្នុងនោះប្រសិន បើកម្ចីទៅប្រើប្រាស់ចំគោលដៅ មិនត្រឹមតែមានលទ្ធភាពក្នុងការសងត្រឡប់នោះទេ ថែមទាំងជួយបង្កើនចំណូលដែលអាចជួយដល់ជីវភាពក្រុមគ្រួសារបានល្អប្រសើរផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងកម្មវិធីជំនួប​ជាមួយ​អ្នកសារព័ត៌មាន ក្រោមប្រធានបទ៖ ការត្រួតពិនិត្យស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ ​សាលាបច្ចេកទេសធនាគារ (CBS) ថ្ងៃទី៥ ​ខែកក្កដា ឆ្នាំ ២០២៣ ​នេះថា ជុំវិញការខ្ចីប្រាក់របស់ប្រជាពលរដ្ឋនៅតាមគ្រឹះស្ថានធនាគារ ​ក៏ដូចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនា គារជាតិនៃកម្ពុជា ​តែងតែ​បញ្ជ្រាប​ចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់​កម្ចីចំគោលដៅ ពីការ​កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានត្រឹមត្រូវ ដោយមានការថ្លឹងថ្លែងឲ្យបាន​ច្បាស់លាស់ ដើម្បីយកប្រាក់​ទាំងនោះប្រើប្រាស់ឲ្យមានតម្លាភាព ពោលគឺការប្រាក់​ទៅអាចរក​ចំណូល និងមានលទ្ធភាពសង់ត្រឡប់។

លោកជំទាវបណ្ឌិត បន្តថា ទាក់ទងបញ្ហានេះ ធនាគារជាតិនៃកម្ពុជា បានចែករំលែកចំណេះដឹង​អំពីផ្នែកហិរញ្ញវត្ថុបន្ថែមទៀតដល់ក្រុមអ្នកសារព័ត៌មាន ក្នុងគោលបំណងដើម្បីផ្សាយបន្តប្រាប់​ដល់ពលរដ្ឋ ​អំពីការដាក់ប្រាក់សន្សំតាមធនាគារ ​និងហិរញ្ញវត្ថុ ដែលផ្ដល់ទាំងសុវត្ថិភាព និង​ការប្រាក់ ពោលគឺចៀសជាងការខ្ចីលុយមានការប្រាក់ខ្ពស់ពេក និងគ្មានច្បាប់ត្រឹមត្រូវ ដែលអាចបង្កជាហានិភ័យ។

លោកជំទាវបណ្ឌិត ជា សិរី បានបន្ថែមថា ជុំវិញការខ្ចីនេះ ធនាគារជាតិនៃកម្ពុជា តែងតែលើកទឹកចិត្ត​ប្រជាពលរដ្ឋឲ្យសន្សំលុយ តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្លូវការ ដោយមានការចុះកិច្ចសន្យាត្រឹមត្រូវ ក្នុងនោះចំពោះការសន្សំលុយនៅធនាគារពាណិជ្ជ នឹងទទួលបានការប្រាក់ទៀតផង។ សម្រាប់បញ្ហានេះ ប្រសិនបើកម្ចីទៅលើការរកស៊ី ដើម្បីបាន​ចំណូល បង្កើនចំណូល ហើយមានលទ្ធភាពសងត្រឡប់ទៅកាន់ម្ចាស់បំណុល ​នោះការជំពាក់ ឬខ្ចីលុយគេជារឿងល្អ ​ក៏ប៉ុន្ដែប្រសិនបើការខ្ចីលុយយកទៅប្រើប្រាស់ខុសគោលដៅដូចជា ឡើង​ស៊េរីទូរស័ព្ទ, ទិញម៉ូតូ ឬឡានថ្មី ទាំងនេះជាហានិភ័យ បង្កគ្រោះថ្នាក់ឈានដល់ការ​ជាប់​បំណុលវ័ណ្ឌក៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm