ប្រជាពលរដ្ឋក្រីក្រសប្បាយចិត្ត ក្រោយរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសតំបន់វិនិច្ឆ័យសម្រាប់ដីសម្បទានសង្គមកិច្ចថ្នាក់មូលដ្ឋានក្នុងឃុំប្រស្និប

2023/07/06 08:05:50 pm        84

កំពង់ឆ្នាំង ៖  នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបង្ហាញពីអារម្មសប្បាយរីករាយ ក្រោយគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាលទី៣ បានប្រកាសតំបន់វិនិច្ឆ័យ ដែលនិងជម្រុញអោយប្រជាពលរដ្ឋក្រីក្រពិតប្រាកដ បានទទួលដីសម្បទានសង្គមកិច្ចថ្នាក់មូលដ្ឋាន ដែលរដ្ឋផ្តល់ជូនដើម្បីកែលម្អជីវភាព និងមិនធ្វើចំណាកស្រុក ។

តំណាងប្រជាពលរដ្ឋក្នុងឃុំប្រស្នឹបបានអោយដឹងថា៖ ក្រោយប្រកាសតំបន់វិនិច្ឆ័យរួច ពួកគាត់នឹងទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ដើម្បីយកមកអាស្រ័យផល ចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ នោះពួកគាត់នឹងមិនលំបាកដូចមុនទៀតឡើយ ក្រុមគ្រួសារអាចរស់នៅជុំគ្នា មិនធ្វើការងារចំណាកស្រុក និងមានចំណូលសម្រាប់គ្រួសារជារៀងរាល់ថ្ងៃពីការងារដាំដុះនៅលើដីសម្បទានសង្គមកិច្ចនេះ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំប្រស្និប ស្រុករលាប្អៀរ បានបង្ហាញពីអារម្មសប្បាយរីករាយ ក្រោយគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាលទី៣ បានប្រកាសតំបន់វិនិច្ឆ័យ ដែលនិងជម្រុញអោយប្រជាពលរដ្ឋក្រីក្រពិតប្រាកដ បានទទួលដីសម្បទានសង្គមកិច្ចថ្នាក់មូលដ្ឋាន ។

ឯកឧត្តម ហុក រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបណីយកម្មនិងសំណង់ និងជានាយកគម្រោង (LASEDIII) បានបញ្ជាក់ថា៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ បានរៀបចំផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យ និងផ្សព្វផ្សាយជាសាធារណៈ អំពីនីតិវិធីអនុវត្ត សម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន ក្នុងគោលបំណង ជូនដំណឹងជាសាធារណៈដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ពីការប្រកាសតំបន់វិនិច្ឆ័យ ដើម្បីធ្វើអត្តសញ្ញាណកម្មដី ផែនទីចំណាត់ ថ្នាក់ដីរដ្ឋលម្អិត និងចុះបញ្ជីដីឯកជនរបស់រដ្ឋ ។ ផ្សព្វផ្សាយអំពីនីតិវិធី និងព័ត៌មាននៃការអនុវត្តន៍ កម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានដល់សាធារណជន ពិសេសប្រជាពលរដ្ឋដែលជាមុខសញ្ញាអ្នកទទួលដីក្នុងគោលដៅ ។ កំណត់កាលបរិច្ឆេទឱសានវាទនៃការចូលកាន់កាប់ និងប្រើប្រាស់ដី ក្នុងទីតាំង ដីសម្បទានសង្គមកិច្ច ក្នុងការអនុវត្តន៍គម្រោង (LASED III ) ៕ ដោយ÷ ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm