ឯកឧត្តម ប្រាក់ សុខុន៖ គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ

2023/07/06 08:34:38 pm        180

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ ការថ្លែងបែបនេះ ធ្វើឡើងចំពោះមុខសមាជិកសមាជិកា គណបក្សប្រជាជមកម្ពុជា ក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្អាង នាព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ បានចុះជួបសំណេះសំណាលជាមួយ សកម្មជន និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រចាំឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ប្រមាណជាង ៨០០នាក់ ព្រមទាំងបានថ្លែងអំណរគុណដល់ សមាជិក សមាជិកា និងប្រជាពលរដ្ឋទូទាំងឃុំ ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក ។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងចំពោះមុខប្រជាពលរដ្ឋ ​និងសមាជិកគណបក្សប្រជាជនកម្ពុជា ទាំងថ្មីទាំងចាស់ថា គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ​របស់​ប្រជាពលរដ្ឋ និងបានជួយឱ្យមូលដ្ឋានមានការអភិវឌ្ឍ​ជាលំដាប់។

ឯកឧត្តមបានបញ្ជាក់ទៀតថា ​គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ពោលគឺនៅក្បែរប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តម ទី សុគន្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ឃុំក្រាំងយ៉ូវ បានថ្លែងថា ពីមុនមូលដ្ឋានឃុំក្រាំងយ៉ូវនេះ ប្រជាពលរដ្ឋមានជីវភាពមិនសូវល្អប្រសើរប៉ុន្មានទេ ហើយក៏មិនមានហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនដូចបច្ចុប្បន្ននេះដែរ។

ឯកឧត្តម បញ្ជាក់ថា រាល់សមិទ្ធផល ដែលកើតមាននៅក្នុងមូលដ្ឋាននេះ គឺកើតចេញពីការ​ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា ​ដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ​ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៨ មក គណបក្សប្រជាជនកម្ពុជា ក្នុងឃុំក្រាំងយ៉ូវនេះគឺឈ្នះឆ្នោតជាប្រចាំ។

ប្រជាពលរដ្ឋ និងជាសមាជិកគណបក្សប្រជាជនកម្ពុជាប្រចាំមូលដ្ឋានខាងនេះ ក៏បានបង្ហាញការកត់​សម្គាល់ថា ជារួមសមិទ្ធផលជាច្រើនដែលកើតមានក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ គឺ​សុទ្ធសឹង​ជាការផ្ដល់ជូនពីគណបក្សប្រជាជនកម្ពុជា​ ដែលកំពុងដឹកនាំរដ្ឋាភិបាលសព្វថ្ងៃ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជា​ចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល​ ក៏បានចុះសាកសួរសុខទុក្ខ ​បងប្អូនប្រជាពលរដ្ឋ និង​សមាជិកបក្ស តាមខ្នងផ្ទះ ប្រកបដោយកាយវិការយ៉ាងសមញ្ញ និងភាពកក់ក្ដៅ ក្នុងនាម​ជា​អាណាព្យាបាល​ប្រចាំមូលដ្ឋានខាងលើនេះ។

ជាមួយគ្នានេះ ឯកឧត្តម ​ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត​អញ្ជើញទៅ​បោះឆ្នោតជូនគណបក្សប្រជាជមកម្ពុជា ​ដែលមាន​រូបទេវតា​បាចផ្កាជាសញ្ញា ​នៅលេខរៀងទី១៨ ដើម្បីបន្តគាំទ្រ​សម្ដេសតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រ ​ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត និង​ដើម្បីជ្រើសរើស​មេដឹកនាំដែលធ្វើឱ្យ​ប្រទេសជាតិ​មានសុខសន្តិភាព និងការអភិវឌ្ឍ៕ អត្ថបទ៖ ចេន សុជាត

 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        6
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        35
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm