អង្ករនឹងឡើងថ្លៃតាមអាកាសធាតុ ខណៈកសិផលរបស់ឥណ្ឌាគំរាមកំហែងដល់ការផ្គត់ផ្គង់

2023/07/06 08:42:50 pm        85

ឥណ្ឌា៖ តម្លៃអង្ករពិភពលោក ដែលឥឡូវនេះគឺខ្ពស់បំផុតហើយ ក្នុងរយៈពេល ១១ឆ្នាំនោះ ទំនងជានឹងឡើងថ្លៃបន្ថែមទៀត បន្ទាប់ពីប្រទេសឥណ្ឌា បានចាត់វិធានាការជំរុញការបង់ប្រាក់ដល់កសិករ ក៏ដូចជាបន្ទាប់ពីព្រឹត្តិការណ៍ El Nino គំរាមកំហែងដល់ទិន្នផលរបស់ប្រទេសផលិតសំខាន់ៗ និងបន្ទាប់ពីផលិតផលទំនិញសំខាន់ៗផ្សេងទៀតកាន់តែឡើងថ្លៃ សម្រាប់ប្រជាជនអាស៊ី និងអាហ្វ្រិក ដែលមានជីវភាពក្រីក្រ។

ប្រទេសឥណ្ឌាមានចំណែកច្រើនជាង ៤០ភាគរយនៃការនាំចេញអង្ករពិភពលោក ដែលមានចំនួន ៥៦លានតោន ក្នុងឆ្នាំ២០២២ ប៉ុន្តែបញ្ជីសារពើភ័ណ្ឌទាប មានន័យថា ការកាត់បន្ថយការនាំចេញណាមួយក៏ដោយ នឹងនាំឲ្យតម្លៃស្បៀងអាហារហក់ឡើងខ្ពស់ ដោយសារការលុកលុយរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន កាលពីឆ្នាំមុន និងដោយសារអាកាសធាតុមិនទៀងទាត់។

លោក B.V. Krishna Rao ដែលជាប្រធានសមាគមអ្នកនាំចេញអង្ករ (REA) បានប្រាប់សារព័ត៌មាន Reuters ថា៖ «ប្រទេសឥណ្ឌា គឺជាអ្នកផ្គត់ផ្គង់អង្ករ ដែលមានតម្លៃទាបបំផុត។ នៅពេលដែលអង្ករ នៅឥណ្ឌា បានឡើងថ្លៃ ដោយសារតែតម្លៃគាំទ្រអប្បបរមាថ្មី ប្រទេសផ្គត់ផ្គង់ផ្សេងទៀត ក៏បានចាប់ផ្តើមដំឡើងថ្លៃផងដែរ»។

អង្ករគឺជាផលិតផលដ៏សំខាន់ សម្រាប់មនុស្សជាង ៣ពាន់លាននាក់ ហើយជិត ៩០ភាគរយនៃដំណាំដែលប្រើទឹកត្រូវបានផលិតនៅទ្វីបអាស៊ី ដែលលំនាំអាកាសធាតុ El Nino ជាធម្មតានាំឲ្យមានទឹកភ្លៀងកម្រិតទាប។ តែទោះបីជានៅមុនបាតុភូតអាកាសធាតុ អាចរំខានដល់ការផលិតក៏ដោយ ក៏សន្ទស្សន៍តម្លៃអង្ករពិភពលោករបស់អង្គការស្បៀងអាហារ និងកសិកម្ម បានស្ថិតនក្នុងថ្លៃខ្ពស់រួចហើយ ក្នុងរយៈពេល ១១ឆ្នាំ។

តម្លៃនៃការនាំចេញអង្កររបស់ឥណ្ឌា បានហក់ឡើង ៩ភាគរយ ពោលគឺដល់កម្រិតខ្ពស់រយៈពេល ៥ឆ្នាំ បន្ទាប់ពីការកើនឡើង ៧ភាគរយ កាលពីខែមុន នៅក្នុងតម្លៃដែលរដ្ឋាភិបាលបង់ឲ្យកសិករ ដើម្បីទិញអង្ករធម្មតារដូវថ្មី។ តម្លៃនាំចេញ ក្នុងប្រទេសថៃ និងវៀតណាម បានកើនឡើងដល់កម្រិតខ្ពស់រយៈពេលជាង ២ឆ្នាំ ចាប់តាំងពីមានផែនការលើកទឹកចិត្ត ដែលធ្វើឡើង ក្នុងគោលបំណងទាក់ទាញសំឡេងឆ្នោតរបស់កសិករ នៅក្នុងការបោះឆ្នោតរដ្ឋសំខាន់ៗរបស់ឥណ្ឌា នាឆ្នាំនេះ និងការបោះឆ្នោតទូទៅ នៅឆ្នាំក្រោយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm