កុបកម្មនៅបារាំង បានធូរស្រាល ខណៈដែលលោក Darmanin ប្រឈមនឹងការសាកសួរពីព្រឹទ្ធសភា

2023/07/06 08:54:01 pm        109

បារាំង៖ ក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃពុធថា នគរបារាំង បានចាប់ខ្លួនមនុស្ស ១៦នាក់ នៅពេលយប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងទីក្រុង ដោយបង្ហាញពីការថយចុះបន្ថែមទៀតនូវទំហំនៃភាពចលាចលដែលបានរាលដាលតាមតំបន់ជាយក្រុងដ៏ក្រីក្រនានារបស់បារាំង បន្ទាប់ពីការបាញ់ប្រហាររបស់នគរបាលបណ្តាលមនុស្សស្លាប់កាលពីសប្តាហ៍មុន។

ការស្លាប់កាលពីថ្ងៃទី២៧ខែមិថុនារបស់ Nahel M. ជាក្មេងជំទង់ជនជាតិអាហ្វ្រិកខាងជើង បន្ទាប់ពីរូបគេត្រូវបានមន្ត្រីនគរបាលបាញ់នៅជាយក្រុងNanterre(ណង់ទែរ)នៃទីក្រុងប៉ារីស បណ្តាលឲ្យមានកំហឹងយ៉ាងខ្លាំងដែលនាំឱ្យមានកុបកម្មទូទាំងប្រទេស និងមានការបង្ក្រាបយ៉ាងខ្លាំងក្លាពីនគរបាល។

នៅចំណុចកំពូលនៃភាពចលាចល គឺនៅយប់ថ្ងៃសុក្រដល់ថ្ងៃសៅរ៍ នគរបាល បានចាប់ខ្លួនមនុស្សជាង ១.៣០០នាក់។ ស្ថានភាព បានចាប់ផ្តើមស្ងប់ស្ងាត់ទៅវិញនៅថ្ងៃអាទិត្យ ហើយនៅយប់ថ្ងៃចន្ទដល់ថ្ងៃអង្គារ នគរបាលបានចាប់ខ្លួនមនុស្សចំនួន ៨១នាក់។ នេះបើយោងតាមក្រសួង។

កុបកម្មបានធ្វើឱ្យមានការបែកបាក់ដ៏ជករាលជ្រៅនៃសង្គមបារាំងលើបញ្ហានានាដូចជាការរួមបញ្ចូលនៃជនជាតិភាគតិច និងសាសនា ឬកង្វះចំណាត់ការលើប្រព័ន្ធនេះ និងអំពីរបៀបដែលតម្លៃនៃសាធារណរដ្ឋនេះ គួរតែត្រូវបានយល់នៅក្នុងប្រទេសបារាំងសហសម័យ។

រដ្ឋាភិបាល និងសិទ្ធិនយោបាយ បានស្តីបន្ទោសក្រុមកុបករ និងបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះនគរបាល ដោយមានការលេចឡើងនូវសញ្ញាតិចតួចនៃឆន្ទៈក្នុងការចូលរួមជាមួយពាក្យត្អូញត្អែដែលថាថានគរបាលរើសអើងចំពោះជនជាតិភាគតិច និងអាចជាប្រភពនៃអំពើហិង្សា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm