ពលរដ្ឋអះអាងថា មានការយល់ដឹងអំពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវយកជាការបាន

2023/07/06 08:55:00 pm        81

កណ្ដាល៖ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ គឺមានតំណាងគណបក្សនយោបាយនានា បានចុះណែនាំពលរដ្ឋនៅតាមខ្នងផ្ទះ អំពីរបៀបគូសសន្លឹកឆ្នោតឲ្យត្រឹមត្រូវ ចៀសវាងការគូសខុស ដែលធ្វើឲ្យសន្លឹកឆ្នោតនោះ មិនអាចរាប់យកបាន។

ពលរដ្ឋ នៅតាមបណ្តាសង្កាត់នានា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី៦ ខែកក្តដានេះថា សន្លឹកឆ្នោត គឺមានតម្លៃណាស់ សម្រាប់កំណត់ជោគវាសនារបស់ប្រទេសជាតិ ហើយឆ្លងកាត់បោះឆ្នោតច្រើនលើកច្រើនសារមកនេះ គឺពួកគាត់ទាំងអស់គ្នា មានការយល់ដឹង​ច្បាស់​អំពីការងារគូសសន្លឹកឆ្នោត ហើយនឹងគូសឲ្យបានត្រឹមត្រូវបានបំផុត​ជ្រើសរើស​គណបក្សនយោបាយ និងជ្រើសមេដឹកនាំដែលពួកគាត់ស្រឡាញ់ពេញចិត្ត បន្តដឹកនាំប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើន ។

ទន្ទឹមនេះ ពួកគាត់​ សូមប្រឆាំងតបជានិច្ច ចំពោះបុគ្គលណាណែនាំពលរដ្ឋឲ្យគូសសន្លឹកឆ្នោតខុស ធ្វើឲ្យសន្លឹកឆ្នោតមិនអាចយកជាផ្លូវការបាន។

តំណាងក្រុមការងារគណបក្សនយោបាយបានថ្លែងថា ឆ្លងកាត់ការចុះណែនាំពលរដ្ឋ​នៅតាមខ្នង​ផ្ទះជាច្រើនថ្ងៃមកនេះ សង្កេតឃើញថា គ្រប់ពលរដ្ឋទាំងអស់ គឺមានការយល់ដឹងច្បាស់លាស់​អំពីការគូសសន្លឹក ដែលមានភាពត្រឹមត្រូវទាំងអស់គ្នា ហើយនៅសល់តែមនុស្សពិការភ្នែក មនុស្សចាស់ងងឹតភ្នែក ដែលយើងត្រូវរៀបចំមធ្យោបាយឲ្យគាត់គូសសន្លឹកឆ្នោត​ឲ្យត្រឹមត្រូវតែប៉ុណ្ណោះ។

លោក ផាន់ រិទ្ធិពល ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បាន​ឱ្យដឹងថា ក្នុងរយៈពេល៦ ថ្ងៃអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រនីតិកាលទី៧នេះ មិនមានបណ្តឹងណាមួយមកពីគណៈបក្សនយោបាយ និងពលរដ្ឋប្តឹង​មកតវ៉ានោះទេ ជាពិសេស​បណ្តឹង​ពាក់ព័ន្ធ​ នឹងជនទុច្ចរិតបន្លំរបៀបគូសសន្លឹកឆ្នោត ធ្វើឲ្យខូច​សន្លឹកឆ្នោតជាដើម៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm