សមាជិក​​សភា​សហរដ្ឋ​អាមេរិក​ម្នាក់​តវ៉ា​ប្រឆាំង​នឹង​ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​អ៊ីស្រាអែល​

2021/05/15 08:46:02 pm        258

អាមេរិក៖ សមាជិកសភា​សហរដ្ឋ​អាមេរិក លោកស្រី Rashida Tlaib អ្នក​ប្រជាធិបតេយ្យ​មកពី​រដ្ឋ Michigan បាន​និយាយ​ប្រឆាំង​នឹង​ការ​គាំទ្រ​ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក ចំពោះប្រទេស​អ៊ីស្រាអែល​នៅ​សភា​ជាន់​ទាប​សហរដ្ឋអាមេរិក​។ លោកស្រី​បាន​និយាយ​នៅ​ពេល​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដទៃ​ទៀត បាន​សម្ដែង​ការ​គាំទ្រ​ដល់​អ៊ីស្រាអែល ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​រវាង​អ៊ីស្រាអែល និង​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់ Gaza។

​លោកស្រី Rashida Tlaib ដែល​ជា​កូនស្រី​របស់​ជនអន្តោប្រវេសន៍​ប៉ា​ឡេ​ស្ទី​ន បាន​ចាត់​ទុក​ការប្រព្រឹត្តរបស់​អ៊ីស្រាអែល​ចំពោះ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ថា ​ជា​ការ​ធ្វើ​ព្រងើយកន្តើយ និង​ទាមទារ​ឱ្យ​ប្រទេស​អ៊ីស្រាអែល​ត្រូវ​គោរព​ច្បាប់​សិទ្ធិមនុស្ស​។ លោកស្រី​បាន​និយាយ​ថា ការ​ថ្កោលទោស​ជាទូទៅ​នៃ​ការ​ធ្វើ​ពហិការ ការ​ដក​ខ្លួន​ចេញ​ និង​ការ​ដាក់​ទណ្ឌកម្ម (BDS) គឺជា​ចលនា​មួយ​ដែល​អំពាវនាវ​ឱ្យ​ប្រជាជន​ និង​ប្រជាជាតិ​ធ្វើ​ពហិការ ដក​ខ្លួន​ចេញ និង​ការដាក់ទណ្ឌកម្ម ដែល​ប្រទេស​អ៊ីស្រាអែល​បាន​ផ្ញើ​សារ​ថា "​គ្មាន​ការ​តស៊ូ​ដែល​អាច​ទទួលយកបាន ទៅ​និងអំពើ​ហិង្សា​របស់​រដ្ឋ​"។ យោធា​បាន​និយាយ​ថា កាំភ្លើង​ធំ​របស់​​អ៊ី​ស្រាអែល​បាន​វាយប្រហារ​ភាគ​ខាងជើង​តំបន់ Gaza កាលពី​ថ្ងៃ​សុក្រ ក្នុង​គោលបំណង​បំផ្លាញ​បណ្ដាញ​ដ៏​ធំ​នៃ​ផ្លូវ​រូង​ក្រោម​ដី​ របស់​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ទឹកដី​នេះ ដែល​នាំ​មក​នូវ​ខ្សែ​ជួរមុខ​កាន់តែ​ខិត​ទៅ​ជិត​តំបន់​ស៊ីវិល និង​​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការ​លុក​លុយ​ដែនដី​គោក​ ដែល​មាន​សក្ដានុពល​។

អណ្ដាត​ភ្លើង​ពណ៌​​ក្រហម​ជាច្រើន​បាន​បំភ្លឺ​មេឃ ខណៈ​សំឡេង​ផ្ទុះ​ខ្លាំង​ពី​ជាយក្រុង​នៃ​ទីក្រុង ​Gaza បាន​លាន់លឺ។ ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង នៅ​ពេល​ក្រុម​ហា​ម៉ា​ស់​បាន​បាញ់​រ៉ូក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ក្រុង​ Jerusalem ក្នុង​ការ​គាំទ្រ​ដល់​ការ​តវ៉ា​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​តាំង​ទីលំនៅ​ជនជាតិ​ជ្វី​ហ្វ ដើម្បី​បណ្ដេញ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់ពាន់​គ្រួសារ​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​។ ចាប់​តាំង​ពី​ពេលនោះ​មក​ប្រទេស​អ៊ីស្រាអែល បាន​វាយ​ប្រហារ​គោលដៅ​រាប់​រយ​កន្លែង​នៅ​តំបន់​ Gaza បណ្ដាល​ឱ្យ​មានការ​ផ្ទុះ​រំ​ញ័រ​នៅ​ទូទាំង​ដែនដី​។ ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​តំបន់​ Gaza ​បាន​បាញ់​រ៉ូក្កែត​ចំនួន ១៨០០​គ្រាប់​ចូល​ទៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        3
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        26
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm