អគារថ្មីបេឡាជាតិសន្តិសុខសង្គម បង្ហាញពីភាពរឹងមាំក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមនៅកម្ពុជា

2023/07/06 09:57:58 pm        242

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរបាយការណ៍ស្វាគមន៍របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីសម្ពោធនេះ ​បានបញ្ជាក់ថា​ អគារស្នាក់ការកណ្តាល ប.ស.ស នេះ ជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញពីគោលនយោបាយ​របស់រាជ​រដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមកាន់តែរឹងមាំ​ ទូលំទូលាយប្រកបដោយនិរន្តភាព ដើម្បី​ជាប្រយោជន៍ដល់កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ​និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងប្រជាពលរដ្ឋដែលស្ថិតក្នុងវិសាលភាពនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។

ឯកឧត្តមបញ្ជាក់បន្ថែមថា អគារថ្មីមួយនេះ ជាកេរ៍ដំណែលនៃសម័យតេជោសម្រាប់ជំនាន់ក្រោយ​ប្រើប្រាស់ និងអភិវឌ្ឍបន្ត។

នៅក្នុងពិធីនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានចែករំលែកនូវទស្សនាទាន និងការ​ចង្អុលបង្ហាញ​ចំពោះកិច្ចការគន្លឹះដែល ប.ស.ស ​ត្រូវរៀបចំបន្ត ​មានដូចជា ត្រូវពង្រឹងគុណភាព​នៃការផ្តល់​សេវារបស់មូលដ្ឋានសុខាភិបាលដែលជាដៃគូ, បង្កើតយន្តការគាំពារសង្គម​ចំពោះការងារ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញឲ្យចូលទៅក្នុងប្រព័ន្ធ និងបន្តអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធ​មូលនិធិសមធម៌​សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម​សម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។ល។

សូមបញ្ជាក់ថា ​អគារស្នាក់ការកណ្តាលថ្មីរបស់បេឡាជាតិសន្តិសុខសង្គមនេះ មាន​ទីតាំងស្ថិត​នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អគារនេះ ​មានកម្ពស់២១ជាន់ គិតរួម​ទាំងការសាងសង់ ​សង្ហារឹម ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនិងក្រៅអគារ និងការបំពាក់​ប្រព័ន្ធសុវត្ថិភាព។ល។ អស់ទឹកប្រាក់សរុបចំនួនប្រមាណជាង ​៤៣លានដុល្លារអាម៉េរិក ដែលជាថវិកាបានពីការសន្សំរបស់អង្គភាពផ្ទាល់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        197
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm