ក្រុមហ៊ុន Instagram បើកដំណើរការកម្មវិធីថ្មីមួយឈ្មោះ Threads ដើម្បីប្រជែងនឹងក្រុមហ៊ុន Twitter

2023/07/06 10:58:39 pm        224

ប្រធានក្រុមហ៊ុនបណ្ដាញសង្គម Meta លោក Mark Zuckerberg បាននិយាយថាកម្មវិធីទូរសព្ទឈ្មោះថា Threads ដែលទើបនឹងដាក់ដំណើរការថ្មីរបស់ក្រុមហ៊ុននេះ មានគោលបំណងដើម្បីប្រកួតប្រជែងជាមួយកម្មវិធីបណ្ដាញសង្គម Twitter។ ក្រុមអ្នកជំនាញនិយាយថា កម្មវិធី Threads អាចទាក់ទាញអ្នកប្រើប្រាស់កម្មវិធី Twitter ដែលមិនសប្បាយចិត្តជាមួយនឹងការផ្លាស់ប្តូរថ្មីៗចំពោះវេទិកានៅក្នុងបណ្ដាញសង្គមនោះ។

កម្មវិធី Threads ដែលមិនត្រូវបានដាក់ឱ្យដំណើរការនៅក្នុងសហភាពអឺរ៉ុបសម្រាប់ពេលនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះសាររហូតដល់ ៥០០តួអក្សរ និងមានមុខងារជាច្រើនស្រដៀងទៅនឹងកម្មវិធី Twitter ដែរ។ លោក Zuckerberg បាននិយាយថា កម្មវិធីនេះបានឆ្លងកាត់ការចុះឈ្មោះចំនួន ១០លានគណនីក្នុងរយៈពេល ៧ម៉ោងដំបូង។

នៅពេលត្រូវបានសាកសួរនៅលើកម្មវិធី Threads ថាតើកម្មវិធីនេះនឹងធំជាងកម្មវិធី Twitter ដែរឬទេ លោក Zuckerberg បាននិយាយថា "វានឹងត្រូវការពេលវេលាបន្ថែមទៀត ប៉ុន្តែខ្ញុំគិតថាគួរតែមានកម្មវិធីសន្ទនាសាធារណៈមួយ ដែលមនុស្សជាង ១ពាន់លានប្រើប្រាស់វា"។

ក្រុមដៃគូប្រកួតប្រជែងបានរិះគន់ចំនួនទិន្នន័យដែលកម្មវិធីនេះអាចប្រើ។ នេះអាចរួមបញ្ចូលទិន្នន័យសុខភាព ហិរញ្ញវត្ថុ និងរុករកដែលភ្ជាប់ទៅអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ នេះបើយោងតាមកម្មវិធីទាញយក App Store របស់ក្រុមហ៊ុន Apple។

បច្ចុប្បន្ននេះ កម្មវិធី Threads អាចទាញយកបាននៅក្នុងប្រទេសជាង១០០ រួមទាំងចក្រភពអង់គ្លេស ប៉ុន្តែមិនទាន់មាននៅក្នុងសហភាពអឺរ៉ុបនៅឡើយទេ ដោយសារតែមានការព្រួយបារម្ភអំពីនិយ័តកម្ម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm