ចិនទទួលនាវាចម្បាំងរុស្ស៊ី ដែលបានឆ្លងកាត់កោះតៃវ៉ាន់និងប្រទេសជប៉ុន

2023/07/06 11:28:25 pm        90

ប្រទេសចិន បានទទួលនាវាចម្បាំងរុស្ស៊ីពីរគ្រឿងដែលពេលដំបូងបានធ្វើដំណើរឆ្លងកាត់កោះតៃវ៉ាន់ និងប្រទេសជប៉ុន ហើយនាវាទាំងពីរគ្រឿងនេះ​ត្រូវបានគេរំពឹងថានឹង​ធ្វើសម​យុទ្ធរួម​គ្នា​ជាមួយ​កងទ័ពជើងទឹកចិន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ពួកគេ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការយោធាយូរអង្វែងរវាងប្រទេសទាំងពីរ។ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា នាវាចម្បាំងពីរគ្រឿងមានឈ្មោះ Gromkiy និង Sovershenniy បានចូលមកកំពង់ផែនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃ កាលពីថ្ងៃពុធ។ នាវាទាំងពីរគ្រឿងនេះ ជាកម្មសិទ្ធិរបស់កងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី ដែលមានទីបញ្ជាកការនៅទីក្រុង Vladivostok ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល៧ថ្ងៃ នាវាទាំងនេះនឹងធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយកងទ័ពជើងទឹកចិននៅទីក្រុងសៀងហៃ ដែលនឹងរួមមានការអនុវត្តន៍លើសកម្មភាពអភិវឌ្ឍន៍ ការទំនាក់ទំនង និងការជួយសង្គ្រោះតាមសមុទ្រ។ នាវាដូចគ្នាដែលជាកម្មសិទ្ធិរបស់កងនាវាប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹករុស្ស៊ី បានឆ្លងកាត់ដែនទឹកក្បែរកោះតៃវ៉ាន់កាលពីចុងខែមិថុនា។ ក្រោយមក ពួកគេបានបើកឆ្លងកាត់កោះអូគីណាវ៉ា របស់ប្រទេសជប៉ុន ជាទីតាំងមូលដ្ឋានយោធាសហរដ្ឋអាមេរិកធំ កាលពីដើមខែនេះ។ ការឆ្លងកាត់នេះ បានជំរុញឱ្យប្រទេសជប៉ុនបញ្ជូននាវាដើម្បីត្រួតពិនិត្យសកម្មភាពរបស់ពួកគេ ខណៈកោះតៃវ៉ាន់ ដែលប្រទេសចិនអះអាងសិទ្ធថាជាផ្នែកមួយនៃដែនដីរបស់ខ្លួន បានដាក់ពង្រាយយន្តហោះ និងនាវាដើម្បីឃ្លាំមើលការឆ្លងកាត់របស់ពួកគេ។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់ទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមីនា មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដែលមានការចោទប្រកាន់ដូចគ្នាប្រឆាំងប្រទេសលោកខាងលិច ថាទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើឱ្យអន្តរាយដល់ស្ថិរភាពពិភពលោក ហើយសម្ព័ន្ធយោធាណាតូ កំពុងរារាំងដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm