ប្រជាជនរុស្ស៊ីប្រឈមនឹងការលំបាក ខណៈប្រាក់រ៉ូប្លិ៍បានធ្លាក់ថ្លៃយ៉ាងលឿន ដោយលើសពី ៩១រូប្លិ៍ ធៀបនឹងប្រាក់ដុល្លារ

2023/07/07 01:16:05 am        365

រូបិយប័ណ្ណរបស់ប្រទេសរុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាប ក្នុងរយៈពេលជាង ១៥ខែកន្លងមកនេះ ដោយលើសពី ៩១រូប្លិ៍ ធៀបនឹងប្រាក់ដុល្លារអាមេរិក កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) ដែលជាធ្លាក់ចុះជិតដល់កម្រិត ៧ភាគរយ គិតចាប់តាំងពីការបះបោរប្រដាប់អាវុធ កាលពីចុងខែមិថុនា ខណៈដែលតម្រូវការខ្លាំងក្លា សម្រាប់រូបិយប័ណ្ណបរទេស បានធ្វើឲ្យអ្នកទិញទំនិញ ប្រឈមនឹងការលំបាក។

ការគ្រប់គ្រងទុនបានជួយការពារប្រាក់រូប្លិ៍ទល់នឹងភូមិសាស្ត្រនយោបាយ ក្នុងរយៈពេល ១៦ខែ ចាប់តាំងពីប្រទេសរុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅលុកលុយអ៊ុយក្រែន ប៉ុន្តែការដើរក្បួនមិនទាន់ចេញជារូបរាងរបស់មេដឹកនាំទាហានស៊ីឈ្នួល លោក Yevgeny Prigozhin ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ កាលពីថ្ងៃទី២៤ ខែមិថុនា បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារ និងចោទជាសំណួរអំពីការក្ដាប់អំណាចរបស់ប្រធានាធិបតីលោក Vladimir Putin។

ត្រឹមម៉ោង ១៣:១៥នាទី ម៉ោងសកល ប្រាក់រូប្លិ៍បានធ្លាក់ចុះ ១,៧ភាគរយ ធៀបនឹងប្រាក់ដុល្លារ ពោលគឺ ១ដុល្លារ ស្មើនឹង ៩០,៥៤រូប្លិ៍ មុនធ្លាក់ដល់ ៩១,០៦៧៥រូប្លិ៍ ក្នុង ១ដុល្លារ ដែលជាការធ្លាក់ដ៏ទាបបំផុត គិតចាប់តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

រូបិយប័ណ្ណរុស្ស៊ី បានធ្លាក់ចុះ ១,៦ភាគ ពោលគឺស្មើនឹង ៩៨,៧៦រូប្លិ៍ ធៀបនឹងប្រាក់អឺរ៉ូ ដោយនៅមុននេះធ្លាក់ចុះលើស ៩៩រូប្លិ៍ ក្នុង ១អឺរ៉ូ ជាលើកដំបូងក្នុងរយៈពេលជាង ១៥ខែ ហើយបានធ្លាក់ចុះ ១,២ភាគរយ ធៀបនឹងប្រាក់យ័នរបស់ចិន ដោយធ្លាក់ដល់ ១២,៤៩រូប្លិ៍ ក្នុង ១យ័ន ដែលជាកម្រិតទាប ក្នុងរយៈពេលជាង១៤ខែ។

ប្រាក់រូប្លិ៍បានធ្លាក់ថ្លៃជាង ៩ភាគរយ នៅក្នុងខែមិថុនា ហើយបានដាំក្បាលចុះប្រហែល ២០ភាគរយ មកទល់ពេលនេះ ដែលធ្វើឲ្យក្លាយជារូបិយប័ណ្ណដំណើរការអាក្រក់បំផុតរបស់ពិភពលោក។ ឥឡូវនេះ ប្រាក់រូប្លិ៍កំពុងជួញដូរនៅខាងក្រៅជួរនៃតម្លៃចន្លោះ ៨០-៩០ ដែលឧបនាយករដ្ឋមន្ត្រីទី១ លោក Andrei Belousov បាននិយាយកាលពីខែមុនថា កំពុងមានភាពល្អប្រសើរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm