លោក លូកាសិនកូ៖លោកមានសិទ្ធិវ៉េតូ ជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅបេឡារុស

2023/07/07 04:55:28 pm        316

បេឡារុស៖ លោកប្រធានាធិបតីបេឡារុស  អាឡិចសិនឌ័រ លូកាសិនកូ (Alexander Lukashenko) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមានសិទ្ធិវ៉េតូ ជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិក ដែលរុស្ស៊ី កំពុងតម្កល់ទុកនៅក្នុងដឹកដីរបស់លោក និងបានត្រូវបានតាមរំខានពីក្រុមចារកម្មរបស់លោកខាងលិចមិនឲ្យបញ្ជូនក្បាលគ្រាប់ទាំងនោះ។  

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបានគ្រប់គ្រងអំណាចនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក បានប្រកាសផែនការមួយកាលពីខែមីនា ក្នុងការពង្រាយអាវុធនុយក្លេអ៊ែរតាកទិក ក្នុងប្រទេសបេឡារុស ជាជំហានដំបូងរបស់ក្រុងមូស្គូ ក្នុងការដាក់ពង្រាយក្បាលគ្រាប់ក្រៅប្រទេសរុស្ស៊ី ចាប់តាំងពីការដួលរលំអតីតសហភាពសូវៀតឆ្នាំ១៩៩១។  

លោក Putin បាននិយាយថា ការដាក់ពង្រាយអាវុធទាំងនេះ នឹងមិនផ្ទុយនឹងសន្ធិសញ្ញាហាមប្រាមមិនរីកសាយអាវុធនុយក្លេអ៊ែរ ឆ្នាំ១៩៦៨ទេ ព្រោះអាវុធទាំងនោះ នឹងត្រូវបានគ្រប់គ្រងដោយរុស្ស៊ី  ដូចអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នៅតំបន់អឺរ៉ុប ត្រូវបានគ្រប់គ្រងជាធម្មតា ដោយសហរដ្ឋអាមេរិក ដូច្នោះដែរ។ 

ប៉ុន្តែលោក លូកាសិនកូ ដែលបានច្រានចោលការលើកឡើងដែលថាលោកជាមេដឹកនាំផ្ដាច់ការចុងក្រោយរបស់អឺរ៉ុប បានបញ្ជាក់ជាថ្មីទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកនឹងមានសិទ្ធិវ៉េតូ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិកណាមួយរបស់រុស្ស៊ី ដែលលោក Putin បានសម្រេចចិត្តបង្កើតឡើងចុងក្រោយ។

លោកថា ការគ្រប់គ្រងត្រូវបានអនុវត្តន៍ល្អបំផុត ដោយមានការចូលរួមដោយបេឡារុស និងរុស្ស៊ី ។ ប្រសិនបើរុស្ស៊ី សម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរ លោកជឿជាក់ណាស់ថា នឹងមានការពិភាក្សាជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធិរបស់ខ្លួនគឺ បេឡារុសនេះឯង។ 

ប្រសិនបើខ្ញុំឬ ប្រជាពលរដ្ឋរបស់យើង ឬ រដ្ឋរបស់យើងមិនចង់ធ្វើអ្វីមួយ នោះ មានន័យថានឹងមិនកើតឡើងឡើយ។ លោកថា គ្មាននរណាម្នាក់ចង់វាយប្រហារអាមេរិក ឬ ប្រទេសមហាអំណាចអឺរ៉ុប ដោយប្រើនុយក្លេអ៊ែរទេ ដោយនិយាយថា អាវុធទាំងនោះគ្រាន់តែសម្រាប់ការពារប្រទេសខ្លួនប៉ុណ្ណោះ ។ 

យ៉ាងណាក៏ដោយលោកប្រធានាធិបតីបេឡារុសរូបនេះ បានលើកឡើងថា លោកអាចប្រើអាវុធនុយក្លេអ៊ែរតាកទិករបស់រុស្ស៊ី ដែលកំពុងត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរបស់លោកបាន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm