អាជ្ញាធរក្រុងសំរោង សម្រេចបិទទីតាំងលក់គ្រឿងបន្លាសរថយន្ត១កន្លែង ពាក់ព័ន្ធនឹងបុគ្គល ដើរលក់កងឡាន មានវិជ្ជមានកូវីដ-១៩

2021/05/16 06:56:30 pm        432

ឧត្តរមានជ័យ៖ នៅថ្ងៃនេះអាជ្ញាធរក្រុងសំរោង ខេត្តឧត្តរមានជ័យ សហការជាមួយ​មន្រ្តី​សុខាភិបាលខេត្ត ចុះពិនិត្យសម្រេចបិទទីតាំងលក់គ្រឿងបន្លាស​រថយន្ត​ នឹង​សំបកកង​ឡានមួយកន្លែង យីហោឈ្មោះ សួស សុភា២ ស្ថិតនៅបរិវេណភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពាក់ព័ន្ធដោយប្រយោលជាមួយ​បុគ្គលម្នាក់ឈ្មោះកេង រ៉ា អាយុ២៦ឆ្នាំ ជាអ្នកដើរទីផ្សារលក់សំបកកងឡានមានវិជ្ជមានកូវីដ-១៩។

ក្នុងនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល​នឹងជាប្រធានមន្ទីរ​សុខាភិបាល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ​ការសម្រេចធ្វើការបិទទីតាំងលក់គ្រឿង​បន្លាស​រថយន្ត នឹងសំបកកងឡានដែលមានយីហោឈ្មោះ សួស សុភា២នេះ ដោយសារតែម្ចាស់​ អាជីវកម្ម​ ខាងលើ​បានប៉ះពាល់ដោយប្រយោលជាមួយបុគ្គលម្នាក់ឈ្មោះ កេង រ៉ា ជាអ្នក​ដើរទីផ្សារលក់សំបកកងឡាន មានវិជ្ជមានកូវីដ-១៩ បានធ្វើដំណើរមកក្រុងសំរោង នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២១នេះ។

ឯកឧត្តមវេជ្ជបណ្ឌិត បានបន្តថា ក្នុងនោះអ្នកពាក់ព័ន្ធដែលត្រូវយកសំណាក​ពិនិត្យធ្វើ​តេស្តរកកូវីដ-១៩មានចំនួន១២បូករួមទាំងគ្រួសារ នឹងជាងជួសជុលផងដែរ។

ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្នុងករណីដែលមានការពាក់ព័ន្ធជាមួយ និងបុគ្គលឈ្មោះ កេង រ៉ា ដែលមានវិជ្ជមានកូវីដ-១៩នេះ ទីតាំងដែលបានពាក់ព័ន្ធត្រូវបានបិទ​ជាបណ្តោះអាសន្ន​ រួមមាន នៅស្រុកត្រពាំងប្រសាទ មាន២កន្លែង ស្រុកអន្លងវេង ផ្ទះសំណាកសោភា ១កន្លែង នឹងទីតាំងលក់គ្រឿងបន្លាសសំបកកងឡាន យីហោ សួស សុភា២ ក្រុងសំរោង១កន្លែងទៀត ។អ្នកទាំងអស់នោះ ត្រូវបានមន្រ្តីជំនាញសុខាភិបាល ​ឲ្យបន្តនៅធ្វើចត្តាឡីស័ក​ នៅនឹងផ្ទះ​ ដោយមិនឲ្យចេញទៅណានោះឡើយរងចាំការយកសំណាកពិនិត្យលើកក្រោយៗទៀត បើមិនមានកូវីដ-១៩នោះទេ នឹងឲ្យដំណើរបើអាជីវកម្មជាធម្មតាវិញ ៕

អត្ថបទ ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        228
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm