ក្រុមគ្រួសាររបស់អ្នកបាត់ខ្លួនក្នុងគ្រោះមហន្តរាយលិចទូកដឹកជនអន្តោប្រវេសន៍ នៅក្រិក អង្វរឲ្យជួយរកសាកសព

2023/07/07 06:10:59 pm        260

ក្រិក៖ ចាប់តាំងពីលោក Matloob Hussain មកពីប្រទេសប៉ាគីស្ថាន បានបាត់ខ្លួនក្នុងអំឡុងពេលលិចទូក នៅប្រទេសក្រិក កាលពីខែមុន ប្អូនប្រុសរបស់ជនរងគ្រោះ លោក Adil បានបើកទ្វារផ្ទះរបស់លោកនៅក្រុង Athens ឲ្យចំហជានិច្ច ដោយសង្ឃឹមថា បងប្រុសរបស់លោកនឹងបង្ហាញខ្លួន ដោយទ្វារផ្ទះនេះ នឹងនៅតែបើកចំហរហូតដល់សាកសព ត្រូវបានរកឃើញ។

លោក Matloob វ័យ ៤៣ឆ្នាំ គឺស្ថិតនៅក្នុងចំណោមជនអន្តោប្រវេសន៍រាប់រយនាក់ មកពីប្រទេសប៉ាគីស្ថាន ស៊ីរី និងអេហ្ស៊ីប ដែលត្រូវបានសន្មត់ថា ស្លាប់ បន្ទាប់ពីទូកនេសាទផ្ទុកលើសទម្ងន់របស់ពួកគេ ដែលធ្វើដំណើរពីប្រទេសលីប៊ីឆ្ពោះទៅប្រទេសអ៊ីតាលី បានលិចនៅឆ្នេរសមុទ្រ Pylos ក្នុងដែនទឹកអន្តរជាតិ កាលពីថ្ងៃទី១៤ ខែមិថុនា។

មនុស្សសរុបចំនួន ១០៤នាក់ ត្រូវបានជួយសង្គ្រោះ ហើយសាកសពចំនួន ៨២នាក់ ត្រូវបានរកឃើញ។ ប៉ុន្តែដោយព័ត៌មាននៃអ្នករស់រានមានជីវិត ដែលមានការលើកឡើងថា ចំនួនមនុស្សច្រើនដល់ទៅ ៧៥០នាក់នៅលើទុកនោះ គ្រួសារជាច្រើនកំពុងអំពាវនាវសុំឲ្យអាជ្ញាធរស្រង់បំណែកទូកនោះចេញពីបាតសមុទ្រ និងយកសាកសពជាច្រើនទៀត ដែលត្រូវបានគេជឿថា បានជាប់នៅក្នុងទូកនោះ។

ដោយជំរុញឲ្យអាជ្ញាធរក្រិកជួលនាវា ដើម្បីស្រង់បំណែកទូកនោះ និងសាកសពមកវិញ លោក Adil Hussain បាននិយាយថា៖ «ពួកគេត្រូវតែយកមនុស្សដែលនៅខាងក្នុងទូកចេញមកវិញ។ ប្រសិនបើពួកគេស្លាប់ សូមយកសពទាំងនោះចេញមក។ យើងនឹងលក់ផ្ទះ ហើយយើងនឹងខ្ចីលុយគេ ប្រសិនបើរដ្ឋមិនអាចធ្វើបាន។ សូមត្រឹមតែប្រគល់សពនោះមកឲ្យខ្ញុំប៉ុណ្ណោះ»។

យ៉ាងណាក្ដី មន្ត្រីរដ្ឋាភិបាលក្រិក កាលពីខែមុន បាននិយាយថា ឱកាសនៃការស្រង់យកទូកនោះមកវិញមានតិចតួចណាស់ ដោយសារតែទូកនោះ បានលិចទៅក្នុងទឹកជម្រៅប្រហែល ៥.០០០ម៉ែត្រ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm