រដ្ឋាភិបាលត្រៀមអនុវត្តកម្មវិធីជំនួយសង្គមកញ្ចប់គ្រួសារ ជួយទាំងជនពិការ មនុស្សចាស់ សិស្សនិងស្រ្តីមានផ្ទៃពោះ

2023/07/07 06:12:24 pm        450

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតែងមានការគិត និងរៀបចំផែនការទុកជាមុន សម្រាប់កិច្ចការនីមួយៗ។ ជាក់ស្ដែងសម្រាប់វិស័យសង្គម ដោយផ្តោតលើកម្មវិធីជំនួយសង្គម គឺ​រាជរដ្ឋាភិបាល ក៏ត្រៀមនឹងអនុវត្តកម្មវិធីជំនួយសង្គមថ្មីមួយទៀតគឺ ​កម្មវិធីកញ្ចប់គ្រួសារ ជា​កម្មវិធីច្របាច់បញ្ចូលគ្នា​នៃកម្មវិធីជំនួយសង្គមទាំងអស់។

កម្មវិធីនេះផ្តោតលើក្រុមគោលដៅ រាប់បញ្ចូលទាំង ជនពិការ មនុស្សវ័យចាស់ សិស្ស ក៏ដូចជាស្រ្តីមានផ្ទៃពោះ ​និងកុមារក្រោម ​២ឆ្នាំ​ ក្នុងគ្រួសារមានបណ្ណសមធម៌។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា អាចនឹងអនុវត្តកម្មវិធី​ជំនួយ​សង្គមថ្មី ក្នុងឆ្នាំ២០២៤ខាងមុខ។ កម្មវិធីជំនួយសង្គមនេះមានឈ្មោះថា «កម្មវិធីកញ្ចប់គ្រួសារ» ជា​កម្មវិធីមានលក្ខណៈអចិន្ត្រៃយ៍ ដែល​ច្របាច់​បញ្ចូលគ្នារាល់កម្មវិធីជំនួយសង្គមទាំងអស់​ដែល​កំពុង​អនុវត្តក្នុងពេលបច្ចុប្បន្ន ឱ្យមានការគ្របដណ្ដប់ពេញលេញ និងការអនុវត្តកាន់តែមានប្រសិទ្ធភាព។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូល​និធិជាតិ​ជំនួយសង្គម។

ឯកឧត្តមបញ្ជាក់ថា កម្មវិធីជំនួយសង្គមថ្មីនេះ គឺមានកម្មវិធីជំនួយសង្គមចំនួន៤ រួមបញ្ចូលគ្នា ក្នុងនោះរាប់បញ្ចូល​ទាំងស្រ្តីមានផ្ទៃពោះ​ និងកុមារអាយុក្រោមពីរឆ្នាំ ជនមានពិការភាព កម្មវិធី​សិស្សអាហារូបករណ៍ ​និងមនុស្សវ័យចាស់ ​រស់នៅក្នុងគ្រួសារមានបណ្ណសមធម៌។

ឯកឧត្តម បន្តថាកម្មវិធីជំនួយសង្គមថ្មីនេះ ទោះមានលក្ខណៈអចិន្ត្រៃយ៍ក្ដី តែពុំមានគោលដៅឱ្យ​អ្នកទទួលផល ​រស់ពឹងផ្អែកលើជំនួយថវិការដ្ឋនោះទេ។ គោលដៅគឺផ្ដល់ថវិកា ​និងផ្ដល់ការធានា​ប្រាក់ចំណូលរបស់ពួកគេ។

ការត្រៀមដាក់អនុវត្តកម្មវិធីជំនួយសង្គមថ្មីនេះ ​រាជរដ្ឋាភិបាលក៏បានត្រៀម​កញ្ចប់ថវិកា​ផងដែរ​សម្រាប់​ឆ្នាំដំបូង​ គឺរាជរដ្ឋាភិបាលត្រៀមថវិកា​ប្រមាណជាង​ ១២០លានដុល្លារ។ នេះជាការបញ្ជាក់ថែម​របស់​ប្រតិភូរាជរដ្ឋាភិបាលទទួឡបន្ទុកជា​អគ្គនាយកមូលនិធិជាតិ​ជំនួយ​សង្គម៕អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        199
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        180
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm