យុវជន៖ រដ្ឋាភិបាលបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជំរុញពលរដ្ឋមានការងារល្អ និងប្រាក់ចំណូលខ្ពស់

2023/07/07 06:44:10 pm        285

កណ្ដាល៖ បណ្តាយុវជន សិស្ស និស្សិត និងពលរដ្ឋមួយចំនួន ប្រឹងប្រែងបង្កើនជំនាញរបស់ខ្លួន តាមរយៈរៀនជំនាញវិជ្ជាជីវៈ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរខ្ពស់ ដោយជំរុញបង្កើត​សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនកន្លែង នៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេស ដើម្បីផ្តល់ឱកាសសិស្ស និស្សិតក្នុងស្ថិតគ្រួសារជួបការខ្វះខាតនានា​ និងពលរដ្ឋ ទទួលបាន​ឱកាសរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ​ដើម្បីងាយស្រួលរកការងារ ​ការបង្កើតមុខរបរ និងការជំរុញកម្រិតជីវភាពគ្រួសារមានការរីកចំរើន។

បើតាមបណ្តាក្រុមសិស្ស ដែលកំពុងរៀបជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល ​បានថ្លែងប្រាប់BTV​ នៅថ្ងៃទី៧ ខែកក្កដានេះថា បច្ចុប្បន្ន ការប្រកបមុខរបរនានាទាំងអស់ គឺសុទ្ធតែត្រូវការជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីធ្វើការងារ និងការប្រកបមុខរបរនានា​នៅ​ក្នុងសង្គម ហេតុដូចនេះ ​ធ្វើឲ្យយើងទាំងអស់គ្នា ​បាននាំគ្នាមករៀនជំនាញវិជ្ជាជីវៈឲ្យត្រឹមត្រូវ ដើម្បី​ទៅធ្វើការងារ និងការបង្កើតមុខរបរ ​ត្រឹមត្រូវមួយ ​ហើយអាចរកប្រាក់ចំណូលបានងាយស្រួល និងការជំរុញកំណើនកម្រិតជីវភាពឲ្យរីកចំរើនថែមទៀត។ ពួកគេក៏បានអរគុណរដ្ឋាភិបាល​ដែល​បង្កើត​សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើន ​ជា​យុទ្ធសាស្ត្រមួយដ៏សំខាន់ ជំរុញពលរដ្ឋ​មានការងារល្អ ​និងប្រាក់ចំណូលខ្ពស់ ​តាមរយៈជំនាញវិជ្ជាជីវៈច្បាស់លាស់។

សូមបញ្ជាក់ថា បច្ចុប្បន្នសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ TVET មានទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ភូមិភាគ ផ្តល់ឱកាសអោយយុវជន អាចរៀនបន្តយកជំនាញ​បច្ចេកទេសវិជ្ជាជីវៈ និង​យុវជនបោះបង់ចោលការសិក្សាក៏អាចមករៀនជំនាញវគ្គសិក្សាខ្លីឬវែងបានដែរ ជាក់ស្តែង​នៅក្នុង​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ បច្ចុប្បន្នបានផ្តល់បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ​ មានជាច្រើនជំនាញ រួមមាន៖ ជំនាញអគ្គិសនី ជំនាញវិទ្យាសាស្ត្រ​កុំព្យូទ័រ ជំនាញភាសាអង់គ្លេស ​ជំនាញបរិក្ខាម៉ាស៊ីនត្រជាក់ ជំនាញយន្តសាស្ត្ររថយន្ត សំណង់​ស៊ីវិល បសុព្យាបាល គ្រប់គ្រង​ពាណិជ្ជកម្ម ​ហើយក្រៅពីនេះ ​ក៏​មាន​បង្ហាត់បង្រៀន​ជំនាញ​ថែទាំ ​និងជួសជុលរថយន្ត ​ផ្សារអគ្គិសនី ​ការងារជាងកំបោរ ​ជំនាញ រក្សាសម្ផស្ស និងសំអាងកាយ និង​ការផលិតនំជាដើម ហើយសិស្សចាប់ពីថ្នាក់ទី៩ គឺអាចចូលរៀនបាន​ផងដែរ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm