អាមេរិក៖ ក្រុមហ៊ុនអវកាស ស្ពេស អ៊ិច (SpaceX និងអង្គការណាសា(NASA) គ្រោងបាញ់បង្ហោះបេសកកម្មផ្ទុកអវកាសយានិកទី៧ទៅកាន់ ស្ថានីយអវកាសអន្តរជាតិ(ISS) នៅខែសីហាខាងមុខនេះ។
ទីភ្នាក់ងារនេះ បាននិយាយកាលពីថ្ងៃពុធថា ថ្ងៃកំណត់នៃផែនការបាញ់បង្ហោះលឿនបំផុត សម្រាប់បេសកកម្ម Crew-7 គឺនៅថ្ងៃទី១៥សីហា ចេញពីទីតាំងបាញ់បង្ហោះ Launch Complex 39A នៅមជ្ឈមណ្ឌលអវកាស Kennedy Space Centerរបស់អង្គការណាសាក្នុងរដ្ឋផ្វ្លរីដា ។

អង្គការណាសា បាននិយាយថា យានចម្លងស្ពេសអ៊ិច ហ្វាល់ខុន ៩ (SpaceX Falcon 9) នឹងបាញ់បង្ហោះ បេសកកម្មដែលមានអវកាសយានិក៧នាក់ ជាយានអវកាសមួយដែលត្រូវគេឲ្យឈ្មោះថា អេន ដួរិនស៍ (Endurance) ដែលធ្លាប់បានបាញ់បង្ហោះបេសកកម្មទៅកាន់ SpaceX Crew-3 និង Crew-5 របស់អង្គការណាសា។

ការបាញ់បង្ហោះនោះ នឹងននាំអវកាសយានិកអង្គការណាសា និង មេបញ្ជាការបេសកកម្មលោកស្រី ចាស្មីន ម៉ូបេលី (Jasmin Moghbeli) អាវកាសយានិកភ្នាក់ងារអវកាស និងអ្នកបើកយានរអវកាស លោក អានឌ្រៀ ម៉ូហ្គេនសិន (Andreas Mogensen) របស់អឺរ៉ុប ទីភ្នាក់ងាររុករកទីអវកាសជនជាតិជប៉ុន លោក សាតូហ្ស៊ី ហ្វូរូកាវ៉ា (Satoshi Furukawa) និងអវកាសយានិករុស្ស៊ី លោក កុនស្តានទីនបូរីសូវ ជាអ្នកជំនាញបេសកកម្ម។
យោងតាមអង្គការណាសា បេសកកម្មនេះ នឹងក្លាយជាការហោះហើរទៅកាន់ទីអវកាសលើកដំបូង សម្រាប់ លោក បូរីស្ទូវ ដែលបានចូលរួមក្នុងអង្គភាពអវកាស ជាបេក្ខជនសាកល្បងការងារអវកាសយានិកកាលពីឆ្នាំ២០១៨ ៕