ក្រុមហ៊ុន Meta ផ្ដោតលើ Twitter ជាមួយនឹងកម្មវិធី Threads ខណៈអ្នកប្រើប្រាស់រាប់លាននាក់ចូលរួម

2023/07/07 07:25:47 pm        121

អាមេរិក៖ វេទិការបស់ក្រុមហ៊ុន Meta (META.O) កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) បានចាប់ផ្តើមការប្រកួតប្រជែងដោយផ្ទាល់ទល់នឹងបណ្ដាញសង្គម Twitter ជាមួយនឹងកម្មវិធី Threads ដោយប្រមូលអ្នកប្រើប្រាស់រាប់លាននាក់ ក្នុងរយៈពេលប៉ុន្មានម៉ោង ខណៈដែលខ្លួនព្យាយាមទាញចំណេញពីស្ថានភាពដែលចុះខ្សោយយ៉ាងខ្លាំងរបស់គូប្រជែង បន្ទាប់ពីមានការសម្រេចចិត្តដ៏ច្របូកច្របល់ជាបន្តបន្ទាប់ពីម្ចាស់ក្រុមហ៊ុន លោក Elon Musk។

អ្នកដែលចូលរួមក្នុងវេទិកាថ្មីនេះយ៉ាងឆាប់រហ័ស រួមមានទាំងតារាល្បីៗ ដូចជាតារាម៉ូដែល និងតារាភាពយន្ត លោកស្រី Kim Kardashian និងតារាចម្រៀងស្រី Jennifer Lopez ព្រមទាំងអ្នកនយោបាយដ៏លេចធ្លោនានា ដូចជាតំណាងរាស្ត្រសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Alexandria Ocasio-Cortez ជាដើម។

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានសរសេរនៅក្នុងការបង្ហោះសារដំបូងរបស់លើកនៅលើកម្មវិធីនេះ អមដោយអ៊ីម៉ូជិរូបភ្លើងថា៖ «តោះនាំគ្នាធ្វើបែបនេះ។ សូមស្វាគមន៍មកកាន់កម្មវិធី Threads»។ ក្រោយមក លោក Zuckerberg បាននិយាយថា កម្មវិធីនេះ ទទួលបានចុះឈ្មោះប្រើប្រាស់ចំនួន ១០លាននាក់ ក្នុងរយៈពេល ៧ ម៉ោង។

អ្នកវិភាគបានលើកឡើងថា ការជាប់ទាក់ទងគ្នារបស់កម្មវិធី Threads ជាមួយបណ្ដាញសង្គម Instagram អាចផ្តល់ឲ្យកម្មវិធីនេះនូវមូលដ្ឋានអ្នកប្រើប្រាស់ និងឧបករណ៍ផ្សាយពាណិជ្ជកម្ម។ ទាំងអស់នោះអាចទាញប្រាក់ការផ្សាយពាណិជ្ជកម្មពី Twitter នៅពេលដែលនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន កំពុងព្យាយាមកែប្រែអាជីវកម្មដែលកំពុងជួបការលំបាករបស់ខ្លួន។

ខណៈពេលដែលកម្មវិធី Threads បានចាប់ផ្តើមជាកម្មវិធីដាច់ដោយឡែក អ្នកប្រើប្រាស់អាចចូលដោយប្រើព័ត៌មានសម្ងាត់ Instagram របស់ពួកគេ ហើយធ្វើតាមគណនីដូចគ្នា ដែលទំនងជាការបន្ថែមដ៏ងាយស្រួលមួយដល់ទម្លាប់ដែលមានស្រាប់សម្រាប់អ្នកលេងបណ្ដាញសង្គមដ៏សកម្មប្រចាំខែច្រើនជាង ២ពាន់លាននាក់របស់ Instagram៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm