ការកាប់បំផ្លាញព្រៃឈើនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនប្រទេសប្រេស៊ីលធ្លាក់ចុះជាង ៣០ភាគរយនៅឆមាសដំបូងក្នុងឆ្នាំ ២០២៣

2023/07/07 07:31:53 pm        84

ប្រេស៊ីល៖  ទិន្នន័យបឋមពីរដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការកាប់បំផ្លាញព្រៃឈើនៅព្រៃជប់ភ្លៀងអាម៉ាហ្សូន ប្រទេសប្រេស៊ីល បានធ្លាក់ចុះជាង ៣០ភាគរយ នៅឆមាសដំបូងក្នុងឆ្នាំ ២០២៣ ។ 

 តួលេខទាំងនេះ បានកើតមាន ក្រោយលោកប្រធានាធិបតី Luiz Inacio Lula da Silvaបង្កើតគោលនយោបាយបរិស្ថានតឹងរឹងជាងមុន ដែលជាអាទិភាពនៅក្នុងរដ្ឋាភិបាលរបស់លោក ។ 

 ទិន្នន័យដែលបង្កើតឡើងដោយទីភ្នាក់ងារស្រាវជ្រាវអវកាសប្រេស៊ីល Inpe បានរាយការណ៍ថា ព្រៃជប់ភ្លៀងលើផ្ទៃដីទំហំ ២.៦៤៩គ.មក្រឡា ត្រូវបានឈូសឆាយទន្ទ្រានយកដី អំឡុងរយៈពេលពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ ២០២៣ ពោលគឺជាតួលេខទាបបំផុតសម្រាប់រយៈពេលដូចគ្នា ចាប់តាំងពីឆ្នាំ ២០១៩រហូតមក ។  

 ប៉ុន្តែផ្ទៃដីនេះដែលស្មើនឹងជាង ៣ដងនៃទំហំទីក្រុងញូវយ៉ក បញ្ជាក់ពីការលំបាកដែលលោក Lula ត្រូវប្រឈម ដើម្បីលុបបំបាត់ចោលការកាប់បំផ្លាញព្រៃឈើទាំងស្រុង ។ 

 គួរឲ្យដឹងថា លោក Lula បានឡើងកាន់អំណាចកាលពីខែមករាកន្លងទៅ ដោយលោកបានសន្យាថា នឹងបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ ២០៣០ខាងមុខ ក្រោយការហក់ឡើងខ្ពស់ការកាប់ឆ្ការដីព្រៃក្រោមអ្នកកាន់តំណែងមុនរបស់លោក គឺលោក Jair Bolsonaroដែលបានកាត់បន្ថយកិច្ចខិតខំការពារបរិស្ថាន ៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm