ការស្លាប់របស់តារាប៉ុប Coco Lee បង្កឲ្យមានការពិភាក្សាអំពីសុខភាពផ្លូវចិត្ត នៅប្រទេសចិន

2023/07/07 07:50:04 pm        111

ចិន៖ ការស្លាប់របស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព Coco Lee បានធ្វើឲ្យពិភពលោកដែលនិយាយភាសាចិនមានការតក់ស្លុត ហើយបានជំរុញឲ្យមានការពិភាក្សាអំពីបញ្ហាសុខភាពផ្លូវចិត្ត នៅលើបណ្ដាញសង្គមរបស់ប្រទេសចិន។

យោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ពីបងប្អូនស្រីរបស់តារាចម្រៀងរូបនេះ លោកស្រី Carol និង Nancy បានឲ្យដឹងថា លោកស្រី Lee បានលាចាកលោកនេះហើយ បន្ទាប់ពីស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតី ចាប់តាំងពីព្យាយាមបញ្ចប់ជីវិតខ្លួនឯង កាលពីចុងសប្តាហ៍កន្លងមកហើយជាមួយគ្នានេះ អ្នកទាំង២ ក៏បានលាតត្រដាងផងដែរថា តារាចម្រៀងស្រីវ័យ ៤៨ឆ្នាំ បានធ្លាក់ខ្លួនឈឺ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រោយមរណភាពរបស់តារាចម្រៀងដ៏មានប្រជាប្រិយរូបនេះ សារគោរពវិញ្ញាណក្ខន្ធ ក៏មានឡើងព្រោងព្រាត នៅលើបណ្ដាញសង្គមរបស់ប្រទេសចិន ដោយក្នុងនោះសារមួយដែលមានចុចចូលចិត្តជាង ៣.០០០ដង នៅលើកម្មវិធីបណ្តាញសង្គម Weibo(វ៉ីប៉ូ) ដែលស្រដៀងនឹងបណ្ដាញសង្គម Twitter មានខ្លឹមសារថា៖ «ខ្ញុំមិនអាចជឿរឿងនេះបានទេ។ គាត់តែងតែជានារីដែលមានភាពភ្លឺថ្លា ដែលចូលចិត្តច្រៀង រាំ និងញញឹម»។

ខណៈមានការសរសេរសារគោរពដល់វិញ្ញាណក្ខន្ធនេះ មនុស្សជាច្រើន ក៏បានផ្តោតលើបញ្ហាសុខភាពផ្លូវចិត្ត ដែលគ្រួសាររបស់សពបានលើកឡើង។

ក្នុងនោះមានឃ្លាសរសេរដូចជាថា តើ«ជំងឺធ្លាក់ទឹកចិត្តនៅជិតអ្នកប៉ុនណា» ដែលមានន័យថា ពេលនេះ បញ្ហា«រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត» កំពុងតែពេញនិយមនៅលើវេទិកាអនឡាញផ្សេងៗគ្នា ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋដូចជា CCTV, People's Daily និង China Daily បានដាក់ចេញនូវខ្លឹមសារ ដើម្បីបង្កើនការយល់ដឹងរបស់មនុស្សអំពីជំងឺធ្លាក់ទឹកចិត្ត និងជំងឺផ្លូវចិត្ត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm