ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១០ឆ្នាំ២០២៣របស់ខណ្ឌទួលគោក មាន១៥គម្រោង តម្លៃជាង ១៩២៨លានរៀល

2023/07/07 08:33:05 pm        149

ភ្នំពេញ៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ សម្រាប់១០សង្កាត់ របស់ខណ្ឌទួលគោក មានចំនួន១៥គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង ១៩២៨លានរៀល ដែលគម្រោងទាំងនេះ មានទាំងការដាក់លូ ,ស្តារលូ ,ការជួសជុលផ្លូវ និងរៀបការ៉ូឡាជាដើម។

ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានលើកឡើងថា ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍​សង្កាត់ ឆ្នាំ២០២៣នេះ ​សម្រាប់ទាំង១០សង្កាត់ របស់ខណ្ឌទួលគោកមានចំនួន១៥គម្រោង តម្លៃប៉ាន់ប្រមាណជាង ១៩២៨លានរៀល ក្នុងនោះរួមមាន៖ សង្កាត់ផ្សារដេប៉ូទី១ មាន១គម្រោង ដាក់លូប្រវែង៤២៣ម៉ែត្រ តម្លៃប្រមាណ១៥៨លានរៀល ។ សង្កាត់ផ្សារដេប៉ូទី២ មាន១គម្រោង ដាក់លូប្រវែង៤៤៥ម៉ែត្រ តម្លៃប្រមាណ១៦៤លានរៀល។ សង្កាត់ផ្សារដេប៉ូទី៣ មាន២គម្រោង គឺគម្រោងជួលជុលផ្លូវ១៦៣ម៉ែត្រ និងស្តារលូ២៦៩ម៉ែត្រ តម្លៃប្រមាណ១៥៤លានរៀល។ សង្កាត់ទឹកល្អក់ទី១ មាន២គម្រោង គឺគម្រោងរៀបការ៉ូឡា និងដាក់លូប្រវែង១៣៦ម៉ែត្រ តម្លៃប្រមាណ១៨១លានរៀល។ សង្កាត់ទឹកល្អក់ទី២ មាន១គម្រោង ដាក់លូប្រវែង៥៤៩ម៉ែត្រ តម្លៃប្រមាណ១៧៧លានរៀល។ សង្កាត់ទឹកល្អក់ទី៣ មាន១គម្រោង ដាក់លូប្រវែង៦៦២ម៉ែត្រ តម្លៃប្រមាណ ២២៩លានរៀល។ សង្កាត់បឹងកក់ទី១ មាន១គម្រោង ដាក់លូប្រវែង៥៦២ម៉ែត្រ តម្លៃប្រមាណ១៨៨លានរៀល។ សង្កាត់បឹងកក់ទី២ មាន៣ម្រោង ជួសជុលផ្លូវបេតុង​ប្រវែង៦០ម៉ែត្រ​ដាក់លូប្រវែង៥០៨ម៉ែត្រ និងស្តារលូប្រវែង៦០០ម៉ែត្រតម្លៃប្រមាណ២៤១លានរៀល។ សង្កាត់ផ្សារដើមគរមានមួយគម្រោង ជួសជុលផ្លូវ៩២ម៉ែត្រ តម្លៃប្រមាណ១៨១លានរៀល ។សង្កាត់បឹងសាឡាង មាន២គ្រោង ជួសជុលផ្លូវបេតុងប្រវែង៥៩ម៉ែត្រ និងដាក់លូប្រវែង៦១៤ម៉ែត្រ តម្លៃប្រមាណ២៤៣លានរៀល ។ ​សរុបទាំង១០សង្កាត់ ក្នុងចំនួន១៥គម្រោងនេះ មានទឹកប្រាក់ប៉ាន់ស្មានប្រមាណជាង ១៩២៨លានរៀល។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ការដេញថ្លៃគម្រោងមូល​និធិអភិវឌ្ឍន៍​សង្កាត់ វាជាការចូលរួមរបស់វិស័យ​ឯកជនតាម​របៀប​ប្រកួតប្រជែង​ប្រកប​ដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព ​និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែល​ជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ​ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយ​តម្រូវការប្រជាពលរដ្ឋនៅតាមគោលដៅរបស់គម្រោង។ ដូច្នេះ រាល់ការសាងសង់ ត្រូវធ្វើឱ្យ​មានគុណភាព ស្របតាម​បទដ្ឋាន​បច្ចេកទេស ​មាន​សោភ័ណភាព ​និងមានតម្លៃសមស្រប មិន​ប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង។

ក្នុងឱកាសនោះ លោក ហួត ហៃ បានធ្វើការណែនាំអោយលោកចៅទាំង១០ និងមន្ត្រីពាក់ព័ន្ធត្រូវ​តាមដាន គុណភាពគម្រោង ​តាំងពីពេលអនុវត្តគម្រោងរហូតដល់ ការអនុវត្តគម្រោងត្រូវបាន​បញ្ចប់​១០០% ព្រោះថា ថវិការបស់រដ្ឋច្រើនណាស់​បានទំលាក់​មកអោយថ្នាក់​សង្កាត់ទាំង១០នេះ ដែល​មានប្រមាណ៥០ម៉ឺនដុល្លារ៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        1
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm