ក្រុម​បាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ​វាយ​បក​ស្មើ​ណាហ្គា​វើ​ល​ដ៏​ចុង​ម៉ោង ២-២

2021/05/17 05:40:51 pm        155

​បាល់ទាត់៖ ក្រុម​បាល់ទាត់​ណាហ្គា​វើ​ល​ដ៏ និង​ក្រុម​កង​យោធពល​ខេមរភូមិន្ទ​បាន​ត្រឹម​ចែក​គ្នា ១​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​២ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០២១ កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា​កន្លងទៅ បន្ទាប់ពី​ក្រុម​លេខ​៤ ឆ្នាំ​ចាស់​កង​យោធពល​ខេមរភូមិន្ទ​វាយបក​តាម​ស្មើ ២-២ នៅ​ចុង​ម៉ោង។​

​ជំនួប​នា​កីឡដ្ឋាន AEU Sport Park នេះ វគ្គ​ទី​១ ក្រុម​ណាហ្គា​វើ​ល​ដ៏​ហាក់​មានប្រៀប​លើ​ក្រុម​លោក ហោ សុខ​ហេង ជាមួយ​ការ​បើក​ការ​នាំ​មុខ ១​គ្រាប់​មុនដែល​ធ្វើ​សម្រេច​ដោយ​ខ្សែ​ការពារ រៀម ស៊ឹង នៅ​នាទី​ទី១៧ មុន​មិត្ត​រួម​ក្រុម​កីឡាករ សុះ ស៊ូ​ហា​ណា បន្ថែម ១​គ្រាប់​ទៀត​នៅ​នាទីទី​៦៩ ក្នុង​វគ្គ​ទី​២។​ ​បន្ទាប់ពី​ត្រូវ​គូប្រជែង​នាំមុខ ២​គ្រាប់​មុន ក្រុម​កង​យោធពល​ខេមរភូមិន្ទបាន​ព្យាយាម​វាយបក​កាន់​តែ​ខ្លាំង ពិសេស​វគ្គ​ទី​២ ពួកគេ​មានឱកាស​គ្រប់គ្រង​បាល់​ច្រើន រហូតដល់​ចុង​ម៉ោង ទើប​ពួកគេ​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​លោក មាស ចាន់ណា វិញ​ចំនួន ២​គ្រាប់ដោយ​កីឡាករ Cristiano Santos នៅ​នាទីទី​៨៥ និង​កីឡាករ Yuta Kikuchi នៅ​នាទី​ទី៩០ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត។​

​ជាមួយ​ការចែក​គ្នា ១​ពិន្ទុ​ម្នាក់​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​កង​យោធពល​ខេមរភូមិន្ទបន្ដ​ឈរ​លេខ៤ មាន ៨​ពិន្ទុ​បណ្ដោះអាសន្នបន្ទាប់ពី​ឆ្លងកាត់ ៥​ប្រកួត​ឈ្នះ២ ស្មើ២ និង​ចាញ់១ ខណៈ​ក្រុម​ណាហ្គា​វើ​ល​ដ៏កំពុង​ឈរ​លេខ​៥ មាន ៧​ពិន្ទុ​ក្នុង​ដៃ តែ​ពួកគេ​ទើប​ប្រកួត​បាន ៤​ប្រកួត​ប៉ុណ្ណោះ ជាមួយ​លទ្ធផល​ឈ្នះ​២ ស្មើ១ និង​ចាញ់១៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        137
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm