ក្រុម​បាល់ទាត់​នគរបាល​ជាតិ​រក​បាន ១​ពិន្ទុ​ដំបូង​ពី​ក្រុម​វិសាខា​

2021/05/17 06:09:35 pm        200

​បាល់ទាត់៖ បន្ទាប់ពី​រង​បរាជ័យ ៣​ប្រកួត​ផ្ទួនៗកាលពីដើម​រដូវ​កាល ក្រុម​នគរបាល​ជាតិបាន​ទទួល ១​ពិន្ទុ​ដំបូង​ហើយ បន្ទាប់ពី​ប្រកួត​ស្មើ​ក្រុម​វិសាខាដោយ​លទ្ធផល ១-១ ក្នុង​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​២ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នៅ​កីឡដ្ឋាន​ព្រី​នស៍កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១។​

​ជុំវិញ​ការចែក​គ្នា ១​ពិន្ទុ​ម្នាក់នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​វិសាខាហាក់​មិន​ពេញចិត្ត​ឡើយ ដែល​បេក្ខភាព​ក្រុម​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​កម្រិត​ទី​២ ប្រចាំ​ទ្វីបអាស៊ី AFC Cup 2021 នេះបាន​ប្រកួត​ស្មើ​លើ​ទឹកដី​របស់ខ្លួន​ផ្ទួនៗបែបនេះ ពិសេស​ក្រោយ​ប្រកួត​ស្មើ​ក្រុម​ភ្ញៀវ​នគរបាលជាតិ​នេះ​តែម្ដង។​ ​ជំនួប​ដ៏​តានតឹង​នេះវគ្គ​ទី​១ ក្រុម​ទាំងពីរមិនអាច​បំប៉ោង​សំណាញ់​ទី​គ្នា​បានឡើយ តែ​ចូល​វគ្គ​ទី​២ ទាន់​ស្រួលបួល​ផង នគរបាលជាតិក៏មាន​ឱកាស​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ​បានសម្រេច ១​គ្រាប់ដោយ​កីឡាករ Otani Soma នៅ​នាទី​ទី៤៧។ បន្ទាប់មក​វិសាខាបាន​ព្យាយាម​វាយបក​កាន់តែខ្លាំងរហូតដល់​នាទីទី​៦៩ ទើប​កីឡាករ Ajayi ​ដែល​ទើប​ប្ដូរ​ចូល​បា​នរក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​វិញ ១-១ ហើយ​លទ្ធផល​នេះបាន​រក្សា​រហូតដល់​ចប់​ការ​ប្រ​កួ​ត​តែម្ដង។​

​នេះ​គឺជា​ប្រកួត​ទី​២ របស់​ក្រុម​វិសាខា ដែល​បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​ក្រុម​ភ្ញៀវ​លើ​ទឹកដី​ខ្លួន បន្ទាប់ពី​ប្រកួត​បើក​រដូវ​កាល​ស្មើ​ក្រុម​កង​យោធពល​ខេមរភូមិន្ទ ០-០។ រីឯ​ក្រុម​នគរបាល​ជាតិ​ទើប​រក​បាន ១​ពិន្ទុ​ប៉ុណ្ណោះ​បន្ទាប់ពី​ឆ្លងកាត់ ៤​ប្រកួត​ស្មើ១ និង​ចាញ់៣ ពោល​គឺ ៣​ប្រកួត​ដំបូង​ចាញ់​ក្រុម​អគ្គិសនី​កម្ពុជា និង​ចាញ់​ក្រុម​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៣-២ ដូចគ្នា មុន​បន្ដ​ប្រកួត​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ១-០ កាល​ពី​ពេល​កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        109
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm