
ប្រជាជនបានប្រមូលផ្តុំគ្នានៅទីក្រុងតូចLac-Megantic ខេត្តQuebec កាលពីថ្ងៃព្រហស្បតិ៍ (៦ខែកក្កដា)ដើម្បីប្រារព្ធខួបលើកទី១០នៃរថភ្លើងដឹកប្រេងឆៅធ្លាក់ចេញពីផ្លូវ បានក្រឡាប់ ដែលបានសម្លាប់មនុស្ស ៤៧នាក់ និងបានបំផ្លាញអគាររាប់សិប នៅក្នុងភូមិនៅមាត់បឹងដ៏ស្រស់ស្អាត។
ពិធីរំលឹកវិញ្ញាណក្ខន្ធ ដែលរួមបញ្ចូលការដើរដង្ហែដោយស្ងៀមស្ងាត់ ត្រូវបានធ្វើឡើងនៅម៉ោង១:១៤នាទីកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលជាពេលវេលាពិតប្រាកដដែលរថភ្លើងបានធ្លាក់ចេញពីផ្លូវក្រឡាប់ និងផ្ទុះឆេះ កាលពី១៩ឆ្នាំមុន។ ក្រោយមកនៅថ្ងៃនោះ ពិធីរំលឹកខួបមួយ ត្រូវបានធ្វើឡើង ដែលនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) បានចូលរួមនិងនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។
ប្រជាជនកាដាណា បានតុបតែងដោយបំពាក់អំពូលភ្លើងLEDរាងជាផ្កាយ ដើម្បីរំលឹកដល់ជនរងគ្រោះ ខណៈដែលអភិបាលក្រុង បានដឹកនាំអ្នកដើរដង្ហែចេញពីព្រះវិហារ និងចុះតាមដងផ្លូវចាស់ដែលខូចបាក់បែកក្នុងគ្រោះមហន្តរាយ ដោយឈប់នៅវិមានអនុស្សាវរីយ៍មួយកន្លែងដែលរថភ្លើងនោះបានក្រឡាប់និងផ្ទុះឆេះ៕