សមាគមស៊ីក្លូកម្ពុជា ត្រៀមរួចជាស្រេចក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

2023/07/08 06:15:53 pm        260

ភ្នំពេញ៖ សមាជិករបស់សមាគមអភិរក្សស៊ីក្លូ ប្រមាណជាង ៣០០នាក់ ចាប់ពីថ្ងៃទី២០ ខែកក្កដាខាងមុខនេះ នឹងចាកចេញពីក្រុងភ្នំពេញ ទៅកាន់ស្រុកកំណើតរៀងៗខ្លួន ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ ពួកគាត់បានបញ្ជាក់ឲ្យដឹងដែរថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍន៍។

លោក អឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូកម្ពុជា និងមុខរបរក្រៅប្រព័ន្ធ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ បានឲ្យដឹងថា សមាជិកទាំងអស់ រួមទាំងរូបលោក នឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនជឿនលឿនទៅមុខថែមទៀត។ លោកបានឲ្យដឹងទៀតថា សព្វថ្ងៃនេះ ដោយសារគណបក្សប្រជាជន បានធ្វើឲ្យការរស់នៅល្អប្រសើរជាងមុន និងមានអារម្មណ៍ថាកក់ក្តៅ ដោយសារទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ដូចជារបបគាំពារសង្គមមូលនិធិត្រីចក្រយានកម្ពុជា ដោយក្នុងនោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ២លើក ក្នុងមួយខែៗ និងសុខុមាលភាពជាដើម។

សមាជិកនៃសមាគមអភិរក្សស៊ីក្លូ លោក ទេព សំអាង បាននិយាយថា មូលហេតុដែលបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយសារគណបក្សមួយនេះ មិនដែលទុកគាត់ចោលនោះទេ ជាពិសេសតាមរយៈការផ្តល់បណ្ណមូលនិធិសមធម៌ ដែលជាចំណូលបន្ថែម ក្នុងការជួយសម្រាលបន្ទុកដល់ការរស់នៅសព្វថ្ងៃ ប្រៀបបានទៅនឹងប្រាក់ចូលនិវត្តន៍ បើទោះជាពួកគាត់ បានធាក់ស៊ីក្លូ ឬមិនមានភ្ញៀវក៏ដោយ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រអាណិត្តទី៧ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង៕ អត្ថបទ៖ ឈិត បូរ៉ាវី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm