ឯកឧត្ដម លី ធុជ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការងារ និងជីវភាពរស់នៅកាន់តែប្រសើរឡើង

2023/07/08 06:28:18 pm        298

ស្វាយរៀង៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានដឹកនាំសកម្មជន សមាជិក សមាជិកាបក្សទាំងអស់ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ក៏ដូចជានៅតាមកន្លែងអាជីវកម្មផ្សេងៗ ព្រមទាំងបានណែនាំប្រជាពលរដ្ឋក្រុងបាវិតចេះគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱកាសការងារកាន់តែសំបូរ និងប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ 

ឯកឧត្តម លី ធុជ បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេលជាង ៤០ឆ្នាំ បានគិតគូរជាអាទិភាពដល់សុខទុក្ខរបស់ប្រជាជនជាចំបង តាមរយៈការបង្កើតនូវឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋទូទាំងប្រទេស និងធ្វើឲ្យជីវភាពរស់នៅកាន់តែស៊ីវិល័យ ពីព្រោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវមាគ៌ាដឹកនាំប្រទេសយ៉ាងត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

ឯកឧត្តម លី ធុជ បានបន្តទៀតថា ក្រុងបាវិត គឺជាក្រុងមួយដែលសម្តេចតេជោបានយកចិត្តទុកខ្ពស់ និងប្រែក្លាយជាទីក្រុងដែលមានការអភិវឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងជាច្រកសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលបានផ្តល់នូវឱកាសការងារជូនកម្មករ កម្មការនីប្រមាណជា ៦ម៉ឺននាក់ ក្នុងវិស័យសេវាកម្ម រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃពិសេសមួយ និងជាប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិតាមរយៈការបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាក្រុងបាវិតទាំងអស់ បានសម្តែងនូវការពេញចិត្ត ការគោរពស្រឡាញ់ និងការគាំទ្រយ៉ាងពេញទំហឹងនូវសន្តិភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្តសម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត។

តាមរយៈការចុះតាមខ្នងផ្ទះ បងប្អូនប្រជាពលរដ្ឋក្រុងបាវិត បានស្នើសុំឲ្យ ឯកឧត្តម លី ធុជ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត នាំយកនូវសេចក្តីគោរពស្រឡាញ់ និងស្មោះស្ម័គ្រជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm