កម្មករផ្លូវដែក ៣នាក់ ត្រូវចាប់ខ្លួន ជុំវិញឧបទ្ទវហេតុរថភ្លើងបុកគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ នៅឥណ្ឌា

2023/07/08 08:29:48 pm        310

នគរបាលឥណ្ឌា បាននិយាយ កាលពីថ្ងៃសុក្រ (ទី៧ កក្កដា) ថា បានចាប់ខ្លួនមនុស្ស ៣នាក់ ជុំវិញករណីរថភ្លើង ៣គ្រឿងបុកគ្នា ដែលបានសម្លាប់មនុស្សជិត ៣០០នាក់ កាលពីខែមុន ដែលនេះជាគ្រោះថ្នាក់ផ្លូវដែកដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

សេចក្តីថ្លែងការណ៍ពីការិយាល័យស៊ើបអង្កេតកណ្តាល បានឲ្យដឹងថា បុគ្គលិកផ្លូវរថភ្លើងចំនួន ៣នាក់ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ដែលគួរត្រូវបានកាត់ទោស និងពីបទបំផ្លាញភ័ស្តុតាង នៅក្នុងសំណុំរឿង ដែលបានប្តឹងពួកគេ កាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីថ្លែងការណ៍នោះ បានផ្ដល់ភិនភាគមនុស្សទាំងនោះ ជាវិស្វករផ្ដល់សញ្ញា ២នាក់ និងអ្នកបច្ចេកទេសម្នាក់ ដែលបម្រើការជាមួយក្រុមហ៊ុនអយស្ម័យយានឥណ្ឌា ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

រថភ្លើងបុកគ្នា កាលពីខែមិថុនា នៅរដ្ឋ Odisha ភាគខាងកើត បានកើតឡើង នៅពេលដែលរថភ្លើងដឹកអ្នកដំណើរ ត្រូវបានបង្វែរទិសដៅខុសបច្ចេកទេស ហើយបានទៅបុកផ្ទប់យ៉ាងពេញទំហឹងជាមួយរថភ្លើងដឹកទំនិញឈប់ចតស្ងៀម ដែលផ្ទុកដោយរ៉ែដែក។ ទូដែលធ្លាក់ចេញពីផ្លូវនោះ បន្ទាប់មកបានបុកជាមួយទូរថភ្លើងដ៏លឿនមួយទៀត គឺ Howrah Superfast Express ចេញពីក្រុង Bengaluru ដែលកំពុងឆ្លងកាត់ក្នុងទិសដៅផ្ទុយគ្នា។

ប៉ុន្មានថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះ រដ្ឋមន្ត្រីផ្លូវដែករបស់ប្រទេសឥណ្ឌា លោក Ashwini Vaishnaw បាននិយាយថា ការបុកគ្នានេះ គឺបណ្ដាលមកពីការផ្ដល់សញ្ញាខុស ហើយថា «អ្នកទទួលខុសត្រូវចំពោះគ្រោះថ្នាក់» ត្រូវបានកំណត់អត្តសញ្ញាណ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm