ពិព័រណ៍ «ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ ព្រះបាទ ស៊ីសុវត្ថិ នាឆ្នាំ១៩០៦» នឹងបញ្ចប់នាចុងខែនេះ

2023/07/08 10:54:56 pm        551

ភ្នំពេញ៖ សារមន្ទីរព្រះស្រីឦសានវរ្ម័ន បានជូនដំណឹងថា ខែកក្កដា ឆ្នាំ ២០២៣ នេះ គឺជាខែចុងក្រោយនៃការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ ព្រះបាទ ស៊ីសុវត្ថិ នាឆ្នាំ១៩០៦៖ គ្រាដំបូងនៃការស្វែងយល់ចិត្តគ្នារវាងខ្មែរ និងបារាំង» ។ ពោលគឺ នៅសល់តែ២៣ថ្ងៃទៀតប៉ុណ្ណោះ ដែលសាធារណជន និងអ្នកចូលចិត្តស្រាវជ្រាវប្រវត្តិសាស្រ្ត មានឱកាសទស្សនាពិព័រណ៍ដោយឥតគិតថ្លៃ នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ឬសារមន្ទីរ ស.ស.រ ដែលមានអាស័យដ្ឋានជិតរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។ នេះបើយោងតាម សេចក្ដីជូនដំណឹងដែលទូរទស្សន៍ BTV ទទួលបាននាថ្ងៃទី ៨ កក្កដា ឆ្នាំ២០២៣ ។ 

ពិព័រណ៍ស្ដីពី «ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ ព្រះបាទ ស៊ីសុវត្ថិ នាឆ្នាំ១៩០៦៖ គ្រាដំបូងនៃការស្វែងយល់ចិត្តគ្នារវាងខ្មែរ និងបារាំង» គឺជាទស្សនីយភាពដ៏កម្រ នៃព្រះរាជដំណើរទស្សនកិច្ចដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ព្រះមហាក្សត្ររខ្មែរនៅឯប្រទេសបារាំង ដែលកំពុងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ ស.ស.រ ។ 

ពិព័រណ៍នេះ ផ្តល់នូវឱកាសដែលមិនធ្លាប់មានពីមុនមកក្នុងការចូលទស្សនានូវទស្សនីយភាពនៃព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះបាទ ស៊ីសុវត្ថិ ដោយមានការដាក់តាំងបង្ហាញនូខ្សែភាពយន្តឯកសារចំនួន៥ និងវត្ថុតាំងចំនួន ៦៩ រួមមាន ប័ណ្ណប្រៃសនីយ៍ច្បាប់ដើម រូបថត អត្ថបទព័ត៌មាន និងកាសអនុស្សាវរីយ៍ជាច្រើន ដើម្បីបង្ហាញពីឥទ្ធិពលការទូត និងវប្បធម៌ដ៏អស្ចារ្យរបស់ព្រះអង្គ រួមជាមួយនឹងភាពទាក់ទាញដែលបង្កើតឡើងដោយព្រះមហាក្សត្រខ្មែរ ក្នុងចំណោមសាធារណជននិងឥស្សរជនបារាំង។

ដោយការតាំងពិព័រណ៍នេះនឹងឈានទៅដល់ថ្ងៃបិទបញ្ចប់នាពេលខាងមុខ សារមន្ទីរ ស.ស.រ មានបំណងចង់ឱ្យសាធារណជនទាំងអស់មានឱកាសស្វែងយល់ពីទិដ្ឋភាពដ៏កម្រ នៃរឿងរ៉ាវប្រវត្តិសាស្ត្រដ៏គួរឱ្យកត់សម្គាល់ និងស្រាយចំណងដ៏ស្មុគស្មាញនៃទំនាក់ទំនងផ្នែកនយោបាយ និងវប្បធម៌ក្នុរវាងខ្មែ និងប្រទេសបារាំងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ ព្រះបាទ ស៊ីសុវត្ថិ នាឆ្នាំ១៩០៦។

ចាប់តាំងពីការដាក់តាំងបង្ហាញកាលពីខែ តុលា ឆ្នាំ២០២២មក ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ និងត្រូវបានពន្យាពេលវេលានៃការបិទបញ្ចប់ពិព័រណ៍ម្តងរួចមកហើយដើម្បីទទួលបានភ្ញៀវឲ្យបានកាន់តែច្រើន។ ថ្ងៃទី៣១ ខែកក្កដា ខាងមុខនេះ គឺជាថ្ងៃចុងក្រោយនៃការតាំងពិព័រណ៍នេះ។

សារមន្ទីរ ស.ស.រ ឬ សារមន្ទីរព្រះស្រីឦសានវរ្ម័ន គឺជាសារមន្ទីរដែលអន្តរកម្មបំផុតនៅក្នុងរាជធានីភ្នំពេញ។ សាធារណជនទាំងអស់អាចអញ្ជើញមកទស្សនាសារមន្ទីរ ស.ស.រ ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជាក្នុងរយៈកាល ២០០០ឆ្នាំ តាមរយៈការលាយបញ្ចូលគ្នារវាងការតាំងបង្ហាញជាលក្ខណៈឌីជីថល និងវត្ថុបុរាណចាស់ៗ ដែលស្របទៅនឹងសារមន្ទីរបែបទំនើបបំផុត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm