សិស្សវិទ្យាល័យ ២ក្រុម មកពីភ្នំពេញ និងខេត្តបាត់ដំបង បន្តឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣

2023/07/09 03:26:21 am        513

ភ្នំពេញ៖ នៅថ្ងៃទី៨ខែកក្តដានេះ ក្រសួងអប់រំយុវជន និងកីឡា បន្តបើកការប្រកួតប្រជែងការជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅអាគារ Kampus រាជធានីភ្នំពេញ ជាលទ្ធផល ក្រុមសិស្សថ្នាក់ទី១១ មកពីសាលាបញ្ញាសាស្ត្រអន្តរជាតិខេត្តបាត់ដំបង និងសាលាចំណេះទូទៅមីគីវេ រាជធានីភ្នំពេញ គឺត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១២ ខែសីហានេះ។

​លោកជំទាវ ស្រូយ សុជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ការប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិនេះ គឺបានធ្វើតាំងពីខែតុលា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ នៅតាមប្រព័ន្ធអនឡាញផង និងនៅរាជធានីភ្នំពេញផង ដែលមានសិស្ស វិទ្យាល័យរដ្ឋ និងឯកជន ថ្នាក់ទី១១ បានជាប់ជម្រើសថ្នាក់ខេត្តរាជធានី ចូលរួមចំនួន៣២ក្រុម ហើយនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺមានសិស្ស៤ក្រុម ជាលទ្ធផលសិស្សថ្នាក់ទី១១ មកពីសាលាបញ្ញាសាស្ត្រអន្តរជាតិខេត្តបាត់ដំបង និងសាលាចំណេះទូទៅមីគីវេ រាជធានីភ្នំពេញ គឺត្រូវជាប់ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១២ ខែសីហានេះ ដោយឡែកការប្រកួតការនិយាយជាសាធារណៈ ឯកត្តជន៤រូបចុងក្រោយ នៅថ្ងៃនេះដែរ គឺនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី១២ ខែសីហាខាងមុខនេះដែរ ក្នុងទិវាយុវជនអន្តរជាតិ ១២ សីហា។ 

ក្រុមសិស្ស ចូលរួមប្រកួត បានថ្លែងដែរថា នៅក្នុងការប្រកួតប្រជែងជជែកដេញដោល យុវជនថ្នាក់ដឹកជាតិ ឆ្នាំ២០២៣នេះ គឺយើងបានទទួលបទពិសោធន៍ជាច្រើន ជាពិសេសការបង្កើនភាពក្លាហានក្នុងការគិត និងបញ្ចេញមតិប្រកបដោយក្រមសីលធម៌ និងចំណេះដឹងពិតប្រាកដ ការចេះដោះស្រាយបញ្ហាផ្សេងៗដែលពួកគេជួបប្រទះតាមរយៈការសន្ទនា និងការអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិកម្ពុជាជាដើម។

​តាមការបញ្ជាក់បន្ថែមពីលោកជំទាវ ស្រូយ សុជាតិ ឲ្យដឹងថា នៅក្នុងឆ្នាំនេះក្រសួងអប់រំយុវជន និងកីឡា នឹងស្នើសុំថវិកាបន្ថែមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពីខាងក្រុមហ៊ុនឯកជនជាដៃគូ ជួយបង្កើនថវិកា ដើម្បីឲ្យថ្នាក់មន្ទីរអប់រំយុវជន និងកីឡាតាមបណ្តាខេត្តរាជធានីភ្នំពេញ បង្កើនការរៀបចំកម្មវិធីប្រកួតប្រជែងជជែកដេញដោលយុវជន នៅតាមបណ្តាវិទ្យាល័យទាំងអស់ នៅទូទាំងខេត្ត រាជធានី ដើម្បីជ្រើសរើសតំណាងក្រុមសិស្សរបស់ខ្លួនឡើងមកប្រកួតថ្នាក់ជាតិ៕​ អត្ថបទ៖ ស៊ុមសុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm