អ្នកសង្កេតការណ៍ជាតិមកពីសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជាទទួលការបណ្តុះបណ្តាលមុនចូលរួមការបោះឆ្នោត

2023/07/09 03:33:50 pm        134

ភ្នំពេញ៖ សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ហៅថា កែវភ្នែកយុត្តិធម៌ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចអ្នកសង្កេតការណ៍ ដើម្បីត្រៀមចូលរួមតាមដានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលដ៏ខ្លីខាងមុខ។

សហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍ជាតិដែលជានិស្សិត នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន ២,៤៧២នាក់ ដើម្បីចូលសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក គាត រង្សី ប្រធានគណៈកម្មការប្រតិបត្តិ និងជាអគ្គលេខាធិការរងសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជានិងលោក សាខុន ប៉ូរិន អគ្គលេខាធិការរងសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

នាឱកាសនោះដែរ លោក គាត រង្សី បានថ្លែងថា សម្រាប់ការបោះឆ្នោតៅកម្ពុជាកន្លងតែងតែប្រព្រឹត្តទៅដោយសេរី តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ហើយសម្រាប់ការរៀបចំបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិជានិស្សិត គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងព្រឹត្តិការណ៍បោះឆ្នោតនានា។

លោក គាត រង្សី ថ្លែងថា សំឡេងរបស់ម្នាក់ៗ ដែលជាអ្នកចូលទៅសង្កេតការណ៍ គឺជាសំឡេងមួយនៃសាក្សីពិតប្រាកដ ពេលនេះយើងពាក់អាវអ្នកសង្កេតការណ៍ជាតិ (កែវភ្នែកយុត្តិធម៌) ដែលអាវនេះយើងចាប់ផ្តើមប្រើតាំងពីឆ្នាំ២០០៣ ដូច្នេះ យើងពាក់អាវណាត្រូវដើរតួនាទីឱ្យសមស្របចំពោះការងាររបស់យើង សមស្របនឹងមនសិការបស់យើង យើងជាអ្នកសង្កេតការណ៍ជាតិត្រូវមើលភាពជាក់ស្តែង ផ្តល់តម្លៃនូវសច្ចៈធម៌មួយនៃគុណតម្លៃការបោះឆ្នោត ជៀសវាងប្រព្រឹត្តអំពើណាមួយខុសពីក្រមសីលធម៌ក្នុងនាមអ្នកសង្កេតការណ៍ជាតិ ដែលបានផ្តល់ជូន»។

បើតាមកញ្ញា ហេង ដាលីន ជានិស្សិតឆ្នាំទី២ កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច និងជាអ្នកស្ម័គ្រចិត្តសង្កេតការណ៍បោះឆ្នោត បានថ្លែងថា ការរៀបចំឱ្យមានវគ្គបណ្តុះណ្តាលអ្នកសង្កេតការណ៍ជាតិនាពេលនេះ គឺបានបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងខ្លាំងពីសំណាក់អ្នកសង្កេតការណ៍ឱ្យមានសមត្ថភាពគ្រប់គ្រាន់ សង្កេតមើលសកម្មភាពនានានៅតាមការិយាល័យបោះឆ្នោត។

ដោយឡែកកញ្ញា សុភ័ក្ត្រ នាថ បានយល់ឃើញថាការៀចំវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលនឹងក្លាយជាផ្នែកមួយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសគោរពតាមលទ្ធិប្រជាធិបតេយ្យ ដែលបានអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួមពិនិត្យដំណើរការបោះឆ្នោតដោយមិនមានការរឹតត្បិត។

កញ្ញា នួន ស្រីវ័ន្ត បានថ្លែងថា ការអនុញ្ញាតឱ្យមានការអ្នកសង្កេតការណ៍ច្រើន ជាពិសេសការរៀបចំវគ្គបណ្តុះបណ្តាលនានាពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត គឺបានផ្តល់ឱកាសមួយដ៏សំខាន់ដល់យុវជននានា ដើម្បីមានកាសយល់ដឹងបន្ថែមពីនីតិវិធីនៃការបោះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់ភារកិច្ចជាអ្នកសង្កេតការណ៍ក្នុងព្រឹត្តិការណ៍បោះឆ្នោត វាគឺជាកែវភ្នែកដ៏យុត្តិធម៌មួយសម្រាប់សកម្មភាពបោះឆ្នោតនានានៅតាមការិយាល័យ ឬមណ្ឌលបោះឆ្នោតផ្សេងៗ ដែលអាចជាសាក្សីមួយបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅយ៉ាងដូចម្តេច ស្របតាមការអនុវត្តលទ្ធិប្រជាធិបតេយ្យ។

យុវជន ម៉ារ៉ារិទ្ធ ច័ន្ទម៉ារ៉ាត់ បានយល់ឃើញស្របគ្នាថាការអនុញ្ញាតឱ្យមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនអាចចូលសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការបើកនូវសិទ្ធិសេរីភាពពេញលេញ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍បោះឆ្នោតជាតិសរុបចំនួន ២៩,១៦៤នាក់ មកពី១១សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភ្ញៀវពិសេស ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងកំពុងបន្តពិនិត្យលើពាក្យស្នើសុំរបស់អ្នកសង្កេតការណ៍បោះឆ្នោតមួយចំនួនទៀត៕ ដោយ ÷ ឧត្តម

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm