អាមេរិក ៖ អាជ្ញាធរក្នុងតំបន់ និងសហព័ន្ធបាននិយាយថា មនុស្សទាំង៦នាក់នៅលើយន្តហោះខ្នាតតូចមួយគ្រឿងបានស្លាប់នៅពេលដែលយន្តហោះបានធ្លាក់ និងឆេះនៅក្នុងវាលស្រែក្បែរអាកាសយានដ្ឋានក្បែរទីក្រុង ឡូស អេនជីឡេស (Los Angeles) កាលពីថ្ងៃសៅរ៍ ៨កក្កដា ។
លោក អេលៀត ស៊ីមសុន (Elliott Simpson) អ្នកស៊ើបអង្កេតអាកាសចរណ៍នៃក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកដំណើរ និងអ្នកបើកយន្តហោះដែលបានស្លាប់គឺសុទ្ធតែជាមនុស្សពេញវ័យ។
លោកស៊ីមសុន បាននិយាយថា យន្តហោះបានខកខានផ្លូវរត់ បន្ទាប់ពីព្យាយាមចុះចតឧបករណ៍ ខណៈដែលបាតុភូតអាកាសធាតុស្រទាប់សមុទ្របានគ្របដណ្ដប់លើតំបន់នោះ។
យោងតាមលោក Simpson លក្ខខណ្ឌនានាទំនងជាបានបំពេញតាមស្តង់ដារអប្បបរមាសម្រាប់ការចុះចតនៅអាកាសយានដ្ឋាននេះ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា យន្តហោះជំនួញសេស្នា ស៊ី៥៥០( Cessna C550) កំពុងធ្វើដំណើរពីទីក្រុង ឡាស វ៉េហ្គាស់ ( Las Vegas) ហើយបានធ្លាក់នៅជិតអាកាសយានដ្ឋាន ហ្វ្រិនច៍ វ៉ាឡេ (French Valley) ក្នុងតំបន់ រីវើសាយខោនធី( Riverside County) ចម្ងាយប្រហែល ១៣៧ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Los Angeles នៅម៉ោងប្រហែល ៤និង១៥នាទីព្រឹក ម៉ោងក្នុងស្រុក៕

