ការតវ៉ាបន្តផ្ទុះឡើងក្នុងប្រទេសអ៊ីស្រាអែល ខណៈលោក Netanyahu ជំរុញកំណែទម្រង់ប្រព័ន្ធតុលាការទៅមុខ

2023/07/09 05:59:55 pm        60

អុីស្រាអែល ៖▲ ប្រជាពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវនានាក្នុងទីក្រុងតេល អាវីវ(Tel Aviv) កាលពីថ្ងៃសៅរ៍ ៨ កក្កដា ដើម្បីតវ៉ាលើកទី២៧ មួយសប្តាហ៍ជាប់គ្នា ប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកសភាបាន​ចាប់​ផ្តើមពិភាក្សាលើច្បាប់ដែលនឹងកំណត់អំណាចរបស់តុលាការកំពូល ដោយចាប់ផ្តើមឡើង​វិញនូវការផ្លាស់ប្តូរ​ផ្នែក​តុលាការរងការប្រឆាំងយ៉ាងខ្លាំងក្លា ដែលបង្កឡើងដោយក្រុមចម្រុះអ្នកជាតិនិយមសាសនារបស់នាយករដ្ឋមន្ត្រី បេន ចាមីន ណេតាន យ៉ាហ៊ូ(Benjamin Netanyahu) ។

សារព័ត៌មាន N12 News និង Channel 13 បានរាយការណ៍ថា មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅទូទាំងប្រទេស ដោយមានការប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ធំជាងការតវ៉ានាពេលថ្មីៗនេះ។

អ្នកខ្លះបានដើរឆ្ពោះទៅផ្លូវធំនៃ ផ្លូវហាយវ៉ែ អាយ៉ាឡុង(Ayalon')របស់ ទីក្រុង Tel Aviv ហើយនគរបាល អ៊ីស្រាអែលបាន​រារាំងពួកគេ និងបានបាញ់ទឹកទៅលើក្រុមបាតុករនៅក្បែរផ្លូវ។

មនុស្សប្រហែល១៥០.០០០ នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Tel Aviv ដោយមានការប្រមូលផ្តុំដ៏ធំនៅក្នុងទីក្រុង Jerusalem និងទីក្រុងសំខាន់ៗផ្សេងទៀត ផងដែរ ។ កាលពីល្ងាចថ្ងៃសៅរ៍ មនុស្សរាប់សិបនាក់​បានព្យាយាមបិទផ្លូវ​ហាយវ៉េដ៏សំខាន់របស់ទីក្រុង Tel Aviv ប៉ុន្តែពួកគេត្រូវបានកងកម្លាំងនគរបាលបោសសម្អាតភ្លាមៗ។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើង ហើយនគរបាលបានបាញ់កាំភ្លើងបាញ់ទឹកទៅលើហ្វូងមនុស្ស។

ផែនការរបស់រដ្ឋាភិបាលក្នុងការជំរុញឲ្យមានការធ្វើកំណែទម្រង់នៅសប្តាហ៍ក្រោយនៅក្នុងសភា រួមទាំង ការបណ្តេញ​ស្នងការនគរបាលក្រុង Tel Aviv ដែលត្រូវបានចោទប្រកាន់​ថាមានការអាណិត​អាសូរដល់​ក្រុមបាតុករខ្លាំងពេកនោះ ប្រៀបបាននឹងការផ្ដល់ដង្ហើមជីវិតថ្មីនៅក្នុងបាតុកម្មកាលពីថ្ងៃសៅរ៍៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm