ជប៉ុន ៖ ការតវ៉ាបានផ្ទុះឡើង នៅក្នុងកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ទី៨កក្កដា ខណៈប្រធានទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ ហៅកាត់ថា IAEA លោក រ៉ាហ្វាអេល ក្រូស៊ី(Rafael Grossi) កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសនេះ ក្នុងបំណងបន្សាបក្ដីបារម្ភជុំវិញផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកកាកសំណល់វិទ្យុសកម្មចេញពីរោងចក្រហ្វូគូហ្ស៊ីម៉ា ដែលត្រូវបានរងការវាយប្រហារដោយរលកស៊ូណាមិ។
មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅកណ្ដាលទីក្រុងសេអ៊ូល ដើម្បីតវ៉ាប្រឆាំងនឹងផែនការនេះ ។ ក្រុមបាតុករបានបង្ហោះបាឡុងរាងត្រីបាឡែន និងស្រែកពាក្យស្លោកដោយនិយាយថាពួកគេប្រឆាំងទៅនឹងការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរចូលក្នុងមហាសមុទ្រ។
IAEA ដែលមានតួនាទីជាស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីដើមសប្ដាហ៍នេះ ថា ការត្រួតពិនិត្យឡើងវិញ រយៈពេល២ឆ្នាំ បានបង្ហាញពីផែនការនានារបស់ប្រទេសជប៉ុន សម្រាប់ការបញ្ចេញទឹកវិទ្យុសកម្ម នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។
នៅថ្ងៃអាទិត្យទី៩កក្កដានេះ លោក Grossi បានជួបក្រុមសមាជិកបក្សប្រឆាំងប្រជាធិបតេយ្យកូរ៉េ ដែលបានរិះគន់ខ្លាំងពីផែនការរបស់ប្រទេសជប៉ុន និងបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ៕


