ឯកឧត្តមបណ្ឌិត ម៉ឹង មករា ដឹកនាំយុវជនគណបក្សចំនួន ៥០០០នាក់ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

2023/07/09 08:25:58 pm        420

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល គណបក្សប្រជាជនកម្ពុជា ចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី៨ ខែកក្កដា ម្សិលមិញនេះ បានដឹកនាំយុវជន​គណបក្សចំនួន ៥០០០នាក់ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការសហការ និងចូលរួមពីថ្នាក់ដឹកនាំ និងសកម្មជនគណបក្សស្រុកជើងព្រៃ ខេត្តកំពង់ចាម ផងដែរ។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានដាស់តឿនរំលឹកដល់សកម្មជនបក្ស ក្នុងនាមគណបក្សដែលមាន​ភាពចាស់ទុំ សូមឱ្យសកម្មជនគណបក្សទាំងអស់គោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ ​បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ​ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ប្រកប​ដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស​ទាំងអស់ ធ្វើខ្លួនជាកម្លាំងចលករក្នុងការពង្រឹងការងារឃោសនាអប់រំគោលនយោបាយបក្ស និង​បំផុសចលនាមហាជនក្នុងមូលដ្ឋាន ឲ្យមកចូលរួមរស់ជីវភាពនយោបាយជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​ ដែលជាគណបក្សធំជាងគេ ​មានសមាជិកច្រើនជាងគេ មានគោលនយោបាយ​ច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ ប៉ុន្តែជាគណបក្សដែលប្រកាន់ខ្ជាប់នូវគោលជំហរ​ សុខដុមនីយកម្ម ធ្វើឲ្យ​ការដឹកនាំ​ប្រកប​ដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង ​និងរក្សាបាននូវគោលនយោបាយរបស់ខ្លួន ស្របតាម​សម័យកាលជានិច្ច។ គណបក្សប្រជាជនកម្ពុជា ​ជាគណបក្សដែលប្រសូតចេញពីប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វជាតិមាតុភូមិ និងប្រជាជន។

ប្រជាពលរដ្ឋអាចមានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ មានកម្មសិទ្ធិដីធ្លី លំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយ​ប្រទេសជាតិ​មានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា។

ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមក​ក្រុមការងារជនបង្គោល ​ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ​ការកសាងផ្លូវថ្នល់ សាលារៀន​ មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ​ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមាន​វិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជា​សសរស្ដម្ភ​សេដ្ឋកិច្ចជាតិ​ដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានថ្លែងលើកទឹកចិត្ត នឹងស្នើសុំឲ្យប្រជាពលរដ្ឋចូលរួម​បោះឆ្នោត​ឱ្យបានគ្រប់ៗគ្នានៅ ខែកក្កដា ខាងមុខនេះ ជាពិសេសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ​ ដើម្បីបន្តគាំទ្រ សម្ដេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅអាណិត្តទី៧ និងគាំទ្រ បក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត ​ដើម្បីដឹកនាំរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិយើងឱ្យកាន់តែរីកចម្រើនជានិរន្តរ៍។

ដោយឡែកនៅក្នុងខេត្តកំពង់ចាម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ ​នីតិកាលទី៧ ឆ្នាំ២០២៣ ​មានចំនួន ៦៥២,៥៤០ នាក់ មានការិយាល័យបោះឆ្នោត​សរុបចំនួន ១,៦៨២ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២ រួមមាន៖

១.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

២. គណបក្សខ្មែរតែមួយ ,

៣.គណបក្សសញ្ជាតិកម្ពុជា ,

៤.គណបក្សខ្មែររួបរួមជាតិ

៥.គណបក្សកម្លាំងប្រជាធិបតេយ្យ

៦.គណបក្សខ្មែរឈប់ក្រ

៧.គណបក្សហ៊្វុនស៊ិនប៉ិច

៨.គណបក្សធម្មាធិបតេយ្យ ,

៩.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

១០.គណបក្សយុវជនកម្ពុជា

១១.គណបក្សសញ្ជាតិដើមប្រជាធិបតេយ្យកម្ពុជា

១២.គណបក្សប្រជាជនកម្ពុជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        105
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm