ឯកឧត្តម ម៉ម ប៊ុនហេង ដឹកនាំសមាជិក សមាជិកាបក្ស ប្រមាណ៣០០០នាក់ ដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោតលើកទី២ ក្នុងមូលដ្ឋានខណ្ឌសែនសុខ

2023/07/09 11:33:17 pm        163

ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង​ជាប្រធាន​ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣​នេះ បាន​ដឹកនាំសមាជិក សមាជិកា ប្រមាណ៣,០០០នាក់ ដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត លើកទី២ ជុំវិញ​មូលដ្ឋានសង្កាត់ទាំង៦ ក៏មានការចូលរួមពីលោក ម៉ូវ ម៉ានិត ប្រធានគណបក្ស​ប្រជាជនកម្ពុជា​ខណ្ឌសែនសុខ​ផងដែរ។

​ក្នុងថ្ងៃទី៩ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងថា យុទ្ធនាការនាថ្ងៃនេះ ប្រារព្ធឡើងតាមផែនការរបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លើកទី២ ក្នុងក្របខណ្ឌ របស់​ខណ្ឌសែនសុខ ហើយក៏សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកា បានចូលរួមគាំទ្រច្រើនលើសលប់ ដោយសារគាត់គោរពស្រលាញ់គណបក្សប្រជាជនកម្ពុជា ជាពិសេសគោរពស្រលាញ់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេច បានដឹកនាំនាវាកម្ពុជាប្រកបដោយសុខសន្តិភាព បងប្អូនប្រជាជន រកទទួលទានមានបាន ហេដ្ឋារចនាសម្ព័ន្ធស្អាតល្អ កូនចៅបានសិក្សារៀនសូត្របានចប់ចុង ចប់ដើម។ ជាមួយគ្នានោះ ក្នុងនាមក្រុមការងារចុះជួយមូលដ្ឋានខណ្ឌសែនសុខ ខិតខំធ្វើយ៉ាងឲ្យប្រជាពលរដ្ឋ មានភាព​សប្បាយរីករាយ និងកាន់តែជ្រួតជ្រាបអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំង៨ចំនុច​ និងទៅ​ចូលរួម​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ខាងមុខនេះ។

ឯកឧត្តម ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា សកម្មភាពថ្ងៃនេះ នៅបន្តធ្វើចុះទៅតាមខ្នងផ្ទះ និងអប់រំផ្សព្វផ្សាយអំពី​គោលនយោបាយបក្ស និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប) ជាហូរហែដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីគ្រប​ដណ្តប់អស់ប្រជាជន​ក្នុងមូលដ្ឋានភូមិ សង្កាត់ ខណ្ឌ។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនា​បោះឆ្នោត​ត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិ​ធ្វើការឃោសនារក​សំឡេងឆ្នោត ​ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនា​បោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm