ឯកឧត្តម ហ៊ុន ម៉ាណែត៖ គោលនយោបាយគណបក្សប្រជាជនមិនគិតអំពីអ្នកមានអ្នកក្រនោះទេ

2023/07/10 03:55:28 pm        224

ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តី នៃកម្ពុជានាពេលអនាគត បានថ្លែងអះអាងថា គោលនយោបាយ​របស់គណបក្សប្រជាជនកម្ពុជា មិនដែលគិតអំពីអ្នកមាន អ្នកមធ្យម និងអ្នកក្រ ដូចការ​លាបពណ៌របស់ជនមួយចំនួនតូចនោះឡើយ ខណៈគោលនយោបាយបក្សប្រជាជន ឬ​រាជរដ្ឋាភិបាល​មាន​តែខិតខំពង្រឹង ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ រីកចម្រើន​បន្ថែម​ទៀត​តាំង​ពី​ដើម​រហូត​មក។

តាមរយៈវិដេអូឃ្លីជាង ៦នាទី ដែលបានបង្ហោះលើបណ្តាញសង្គមតេលេក្រាម និង​ហ្វេសបុក​នាព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជ​រដ្ឋាភិបាល​ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា​ពុំដែលគិតអំពីវណ្ណៈនោះទេ ពោល​គឺ​គិត​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ជាខ្មែរតែ មួយ​ជា​ពិសេស​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ គឺ​ត្រូវ​បាន​គិត​គួរ​ច្រើន​ជាង​គេ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ក្លាយទៅជាអ្នកមានជីវភាពមធ្យម ឬ​ក្លាយ​ទៅ​ជា​អ្នក​មាន​ធូរធារនៅក្នុងសង្គម។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា គោលដៅដ៏ធំរបស់រាជរដ្ឋាភិបាល គឺអភិវឌ្ឍន៍ ប្រទេស​ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត កាត់បន្ថយភាពក្រីក្រ គឺកាត់បន្ថយអត្រាអ្នកក្រីក្រ មាន​ន័យ​ថា​ជួយ​អ្នកក្រីក្រ​ឲ្យចេញពីចំណាត់ថ្នាក់ ដែលគេចាត់ទុកថាជាអ្នកក្រីក្រនោះ ធ្វើយ៉ាង​ណា​ឲ្យ​ចំណូល​របស់​ពួកគាត់កាន់តែច្រើនឲ្យកូនគាត់ ឬចៅគាត់មានឱកាសកាន់តែល្អ ហ្នឹង​ហើយ​ដែល​រាជ​រដ្ឋាភិបាលត្រូ​វជួយ និងត្រូវយកចិត្តទុកដាក់គ្រប់កាលៈទេសៈទាំងអស់នោះ។ 

តាមរយៈវិដេអូឃ្លីបដដែលនេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា អ្នក​មាន​ជីវភាព​ធូរធារ អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់ខ្សោយមិនត្រូវស្អប់គ្នាទេ ត្រូវ​យក​អាសា​គ្នា​ទៅ​វិញទៅមក ហើយអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ផ្តោតលើគោលនយោបាយក្នុងការជួយអ្នកទាំង៣នេះ ឱ្យរីកចម្រើទាំងអស់គ្នា ព្រោះ​ទាំង៣នេះជាជនជាតិខ្មែរ ជាប្រជាពលរដ្ឋខ្មែរដែលចូលរួម ដើម្បីឱ្យខ្មែរយើងខ្លាំង និង​រីក​ចម្រើន៕ អត្ថបទ៖ បាន ចក់ 

សូមស្ដាប់ប្រសាសន៍ឯកឧត្ដម ហ៊ុន ម៉ាណែតតាមរយៈLink https://t.me/btvnewscambodia/103751

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm