ក្រុមផ្ដល់ជំនួយនិយាយថា ជនអន្តោប្រវេសន៍យ៉ាងហោច៣០០នាក់ កំពុងបាត់ខ្លួននៅជិតកោះកាណារីរបស់អេស្ប៉ាញ

2023/07/10 04:51:40 pm        140

អេស្ប៉ាញ៖ ក្រុមផ្ដល់ជំនួយដល់ជនអន្តោប្រវេសន៍ Walking Borders បាននិយាយថា មនុស្សយ៉ាងហោចណាស់៣០០នាក់ ដែលបានធ្វើដំណើរតាមទូកចំនួន៣គ្រឿង ពីប្រទេសសេណេហ្គាល់ ទៅកាន់កោះកាណារី (Canary Islands )របស់អេស្ប៉ាញបាត់ខ្លួន។  

លោកស្រីហេឡេណា ម៉ាឡេណូ (Helena Maleno)ប្រធានក្រុមផ្ដល់ជំនួយជនអន្តោប្រវេសន៍ Walking Borders បានប្រាប់សារព័ត៌មានរ៉យទ័រថា ទូក២គ្រឿង ដែលមួយមួយគ្រឿង មានមនុស្សប្រមាណ៦៥នាក់ និងមួយគ្រឿងទៀតមានមនុស្សចន្លោះពី៥០ទៅ៦០នាក់ កំពុងត្រូវបានបាត់ខ្លួនរយៈពេល១៥ថ្ងៃ ហើយចាប់តាំងពីពួកគេបានចាកចេញពីប្រទេសសេណេហ្គាល់។  

ទូកទី៣បានចាកចេញពីប្រទេសសេណេហ្គាល់កាលពីថ្ងៃទី២៧ខែមិថុនា ដោយមានអ្នកដំណើរលើទូកប្រហែល២០០នាក់ ។ 

លោកស្រី Maleno បាននិយាយថា ក្រុមគ្រួសាររបស់អ្នកដំណើរលើទូកទាំងអស់ពុំបានទទួលដំណឹងពីពួកគេទេ ចាប់តាំងពីពួកគេបានចាកចេញពីស្រុកកំណើតមកដល់ពេលនេះ។ 

ទូកទាំង៣គ្រឿង បានចាកចេញពីទីក្រុង កាហ្វូទីន (Kafountine)ក្នុងប្រទេសសេណេហ្គាល់ភាគខាងត្បូង ប្រមាណ១.៧០០គីឡូម៉ែត្រពីកោះ តេណេរីហ្វ (Tenerife) មួយក្នុងចំណោមកោះជាច្រើននៃកោះកាណារី របស់ប្រទេសអេស្ប៉ាញ។

លោកស្រី Maleno បាននិយាយថា ក្រុមគ្រួសារជាច្រើនមានការព្រួយបារម្ភខ្លាំងណាស់ ។ មនុស្សប្រហែល៣០០នាក់ចេញពីតំបន់តែមួយរបស់ប្រទេសសេណេហ្គាល់ ។ ពួកគេបានចាកចេញពីប្រទេសកំណើតខ្លួនឯងដោយសារតែអសន្តិសុខនៅក្នុងប្រទេសសេណេហ្គាល់។  

គួរឲ្យដឹងថា ប្រជុំកោះកាណារី ដែលស្ថិតនៅក្បែរតំបន់ឆ្នេររបស់ប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ បានក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ក្រុមជនអន្តោប្រវេសន៍ព្យាយាមធ្វើដំណើរតាមទូកទៅកាន់ប្រទេសអេស្ប៉ាញ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm