ចិនគ្រោងវិនិយោគប្រាក់១,៤៤ពាន់លានដុល្លារសម្រាប់ការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ

2023/07/10 05:09:10 pm        135

ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនកំពុងហូរចូលទៅក្នុងប្រទេសថៃ ដោយសន្យាវិនិយោគក្នុងទំហំទឹកប្រាក់១,៤៤ពាន់លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រផលិតរថយន្តនៅក្នុងទីផ្សារផលិតរថយន្តធំបំផុតរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដែលធ្លាប់បានវាយលុកទីផ្សារយ៉ាងខ្លាំងដោយក្រុមហ៊ុននានារបស់ជប៉ុន។ 

រលកនៃការវិនិយោគថ្មីនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលរបស់ប្រទេសថៃ ដែលបានដាក់ចេញនូវការលើកទឹកចិត្ត និងផ្តល់ការប្រឹក្សាដល់ក្រុមហ៊ុនចិន ដោយមានគោលដៅផ្លាស់ប្តូរប្រហែល ៣០% នៃផលិតកម្មរថយន្តប្រចាំឆ្នាំរបស់ប្រទេសនេះទៅជារថយន្ត អគ្គិសនី ឬEV នៅឆ្នាំ ២០៣០។  

ក្រុមហ៊ុន Great Wall Motor របស់ប្រទេសចិន បានវាយលុកដំបូងលើទីផ្សារប្រទេសថៃកាលពីឆ្នាំ២០២០ នៅពេលខ្លួនបានទិញរោងចក្រពីក្រុមហ៊ុន General Motors ដែលនឹងចំណាយប្រាក់ ចំនួន២២,៦ ពាន់លានបាត ស្មើរនឹង ៦៤៧,៣៨ លានដុល្លារ ដោយក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់សម្រាប់រថយន្ត EV និងរថយន្តកូនកាត់ឬ hybrid។   

ក្រុមហ៊ុនផលិតរថយន្តនេះនឹងចាប់ផ្តើមផលិតរថយន្ត Ora Good Cat EV ដ៏ពេញនិយមរបស់ខ្លួននៅក្នុងប្រទេសថៃនៅឆ្នាំក្រោយ ហើយក៏កំពុងនាំយកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផងដែរគឺ MIND Electronics, HYCET និង Nobo Auto ដែលផលិតគ្រឿងអេឡិចត្រូនិច ប្រព័ន្ធបញ្ជូនថាមពល និងកន្លែងអង្គុយ។ 

គូប្រជែងរបស់ចិន SAIC Motor ដែលជាម្ចាស់ក្រុមហ៊ុន MG Motor និងមានភាពជាដៃគូជាមួយក្រុមហ៊ុនថៃ Charoen Pokphand Group បានបើកដំណើរការរថយន្ត EV ដំបូងរបស់ខ្លួននៅក្នុងប្រទេសនេះកាលពីឆ្នាំ ២០១៩ ។ 

ក្រុមហ៊ុនបាននិយាយកាលពីខែមេសាថា ខ្លួនកំពុងវិនិយោគ ៥០០ លានបាត ដើម្បីពង្រីករោងចក្រដែលមានស្រាប់របស់ខ្លួនសម្រាប់គ្រឿងបន្លាស់របស់រថយន្ត EV និងការផលិតអាគុយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm