ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវឲ្យប្រជានុរាស្រ្តទៅចូលរួមបោះឆ្នោតថ្ងៃទី២៣ ឱ្យបានគ្រប់ៗគ្នា

2023/07/10 05:16:12 pm        369

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់ប្រជានុរាស្រ្ត ក៏ដូចជាសមាជិក-សមាជិកាគណបក្សទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត​នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ។

ក្នុងឱកាសដឹកនាំសមាជិក-សមាជិកាបក្សជាងមួយពាន់នាក់នៅខេត្តបាត់ដំបង ដើម្បីធ្វើ​យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានលើកឡើងថា ខណៈការបោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្តកាន់ តែខិតជិតមកដល់ហើយនោះបងប្អូនជាសមាជិក-សមាជិកាបក្សទាំងអស់ គប្បីទៅបោះឆ្នោតឲ្យបាន គ្រប់ៗគ្នា និងកុំស្តាប់តាមការលើកឡើងរបស់បុគ្គលណា​ដែលមិនចង់ឲ្យ​បងប្អូនទៅចូលរួមបោះ ឆ្នោតនោះឲ្យសោះ ខណៈការលើកឡើងពីជនទាំងនោះវា​គឺជាការ​ខុសច្បាប់។

នៅក្នុងឱកាសដឹកនាំដង្ហែក្បួននោះដែរ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិចក៏បានរំលឹកអំពីគោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រាប់ដល់សមាជិកបក្ស បន្ថែមទៀតផងដែរ ដោយព្រះអង្គម្ចាស់លើកឡើងថា គោលនយោបាយរបស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បានសន្យាប្តូរផ្តាច់ថែរក្សា ការពារអធិបតេយ្យ និង បូរណភាពដែនដីរបស់​ខ្លួនដែល​មានកំណត់ក្នុងផែនទីខ្នាត១ល/១០០០០០, ធានាដោះស្រាយជនអន្តោប្រវេសន៍ខុសច្បាប់ និង​បញ្ហាព្រំដែន, ថែរក្សាការពារ ​និងលើកស្ទួយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របប​ប្រជាធិបតេយ្យសេរីពហុបក្ស, រៀបចំឲ្យមានប្រព័ន្ធតុលាការ ឯករាជ្យ អព្យាក្រឹត, ស្វះស្វែង​អ្នកវិនិយោគិនបរទេស មកធ្វើការវិនិយោគនៅកម្ពុជាបន្ថែម, ផ្តល់ដីសម្បទាន​សង្គមកិច្ចជូន​ដល់ប្រជារាស្រ្តដែលមិន មានដីសម្រាប់ធ្វើកសិកម្ម, បង្កើត«សមាគមកសិករ» ដើម្បីសិក្សា​អំពីផលដែលជាតម្រូវការទីផ្សារ, បំបាត់ នូវអំពើពុករលួយជាអតិបរមា, លើកកម្ពស់ជីវភាព​រស់នៅរបស់មន្រ្តីរាជកាស៊ីវិល ​និងកងកម្លាំងប្រដាប់អា វុធគ្រប់ប្រភេទ, សាងសង់មន្ទីរពេទ្យ​នៅមូលដ្ឋាន សម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជារាស្រ្ត និងរៀបចំ ឲ្យមានរថយន្តសង្រ្គោះបន្ទាន់ សម្រាប់ដឹកអ្នកជំងឺដោយមិនយកលុយ, បង្កើតមណ្ឌលសម្រាប់ជនឥតទី ពឹង, និងលុបបំបាត់​ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនដោយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជន ដែលជួញដូរគ្រឿងញៀនជាដើម។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ ​នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង​តាម​បែបប្រជាធិបតេយ្យសេរីពហុបក្ស។

ដោយឡែកគ.ជ.ប.បានប្រកាសថា ក្នុងរយៈពេល៩ថ្ងៃនៃយុទ្ធនាការឃោសនារកសំឡេង​ឆ្នោត​របស់គណបក្សនយោបាយនានា ​បានប្រព្រឹត្តទៅដោយរលូន ​មានសន្តិសុខ ​សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ ​និងគ្មានអំពើហិង្សាណាមួយកើតឡើងនោះទេ ខណៈគណបក្សនយោបាយ​ទាំងអស់បានធ្វើឡើង ​ស្របទៅតាមច្បាប់របស់គ.ជ.ប.៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm