Biden ចាប់ផ្តើមដំណើរទស្សនកិច្ច៣ប្រទេសដោយមានទីឈប់ចតដំបូងនៅអង់គ្លេស

2023/07/10 05:25:44 pm        76

អង់គ្លេស៖ ប្រធានាធិនតីសហរដ្ឋអាមេរិក លោក Joe Biden បានមកដល់ចក្រភពអង់គ្លេស ដោយចាប់ផ្តើមដំណើរទស្សកិច្ចរយៈពេល៣ថ្ងៃ ដែលនឹងត្រូវបានផ្តោតសំខាន់លើកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូ ក្នុងប្រទេសលីទុយអានី ក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងរុស្ស៊ី ខណៈនៅមិនទាន់ទទួលទីក្រុងគីវ ជាសមាជិករបស់សម្ព័ន្ធនេះនៅឡើយ។ 

ប៉ុន្តែបញ្ហាប្រឈមនានានៃការកសាងសាមគ្គីភាពក្នុងចំណោមប្រទេសជាសមាជិកចំនួន៣១ប្រទេសរបស់សម្ព័ន្ធយោធាណាតូ បានបញ្ជាក់នៅក្នុងការអំពាវនាវមួយរវាងលោក Biden និងប្រធានាធិបតីទួរគី លោក Tayyip Erdogan មុនពេលកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធមិត្តនេះនៅក្នុងប្រទេសលីទុយអានី នៅសប្តាហ៍នេះ ជាមួយនឹងបំណងរបស់ប្រទេសស៊ុយអែតសម្រាប់សមាជិកភាពក្នុងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច ជាចំនុចបន្តនៃការមិនចុះសម្រុងគ្នា។

លោក Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅវិមាន10 Downing Street នៅថ្ងៃចន្ទនេះ។ បន្តមកលោកនឹងធ្វើដំណើរទៅកាន់ប្រសាទ Windsor Castle ដើម្បីចូលគាល់ព្រះមហាក្សត្រឆាលស៍។ ជំនួបជាមួយព្រះមហាក្សត្រឆាលស៍ ត្រូវបានគេរំពឹងថា រួមមាន គំនិតផ្តួចផ្តើមអាកាសធាតុ ដែលនឹងផ្តល់ឲ្យលោក Biden នូវគំនិតកាន់តែទូលំទូលាយពីមហាក្សត្រដែលបន្តគ្រងរាជពីមាតារបស់ព្រះអង្គ ម្ចាស់ក្សត្រី Elizabeth បន្ទាប់ពីការយាងចូលព្រះពិរាល័យ កាលពីខែកញ្ញា។

លោក Biden នឹងធ្វើដំណើរទៅកាន់ ទីក្រុងវីលញូស (Vilnius ) ប្រទេសលីទុយអានី នៅយប់ថ្ងៃចន្ទ និងពិភាក្សាជាមួយមេដឹកនាំសម្ព័ន្ធយោធាណាតូ នៅទីនោះនៅថ្ងៃអង្គារ និងថ្ងៃពុធ។ លោកBiden និងសម្ព័ន្ធយោធាណាតូ មានបំណងបង្ហាញការគាំទ្រសម្រាប់អ៊ុយក្រែន និងផ្តល់ឲ្យលោក Volodymyr Zelenskiy ប្រធានាធិបតី នូវគំនិតសម្រាប់អ្វីដែលនឹងត្រូវធ្វើ ដើម្បីទទួលបានសមាជិកភាពណាតូ នៅពេលណាមួយ ក្នុងពេលអនាគត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm