ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២៣របស់ខណ្ឌដូនពេញ មាន១៦គម្រោង មានតម្លៃជាង១៦៤៩ លានរៀល

2023/07/10 06:19:01 pm        141

ភ្នំពេញ៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ សម្រាប់១១សង្កាត់ របស់ខណ្ឌដូនពេញ មានចំនួន១៥គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង១៦៤៩លានរៀល ដែលគម្រោងទាំងនេះ មានទាំងការ ,ការស្តារប្រព័ន្ធលូចាស់ ,ការជួសជុលផ្លូវបេតុងគ្មានសសៃដែក ដាក់បង្គោលភ្លើងសូឡា បំភ្លឺផ្លូវ ជួសជុលទ្វារដែកសុវត្ថិភាព និងជួសជុលការ៉ូឡាចិញ្ជើមផ្លូវ។

ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ក្នុងឆ្នាំ២០២៣នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ក្រោមវត្ដមានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដែលធ្វើនៅសាលាដូនពេញ។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានលើកឡើងថា ការដេញថ្លៃគម្រោងមូល​និធិអភិវឌ្ឍន៍​សង្កាត់ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនដែលដេញថ្លៃទាបជាងគេពេក ​ដែលមិនអាចទទួលយកបាន គឺមិន​អនុញ្ញាតឲ្យទទួលយកគម្រោងឡើយ ​ជាក់ស្ដែងគឺក្រោម៤០% ។

លោក អភិបាលខណ្ឌបានបញ្ជាក់ថា សម្រាប់សង្កាត់ទាំង១១ ​របស់ខណ្ឌដូនពេញ មាន​ចំនួន១៥គម្រោង ​តម្លៃប៉ាន់ប្រមាណជាង ១៦៤៩លានរៀល ក្នុងនោះរួមមាន៖ សង្កាត់ផ្សារថ្មីទី១ មាន១គម្រោង ។ សង្កាត់ផ្សារថ្មីទី២ មាន១គម្រោង ។សង្កាត់ផ្សារថ្មីទី៣ មាន១គម្រោង ។សង្កាត់បឹងរាំង មាន១គម្រោង។ សង្កាត់ផ្សារកណ្ដាលទី១ មាន១គម្រោង ។ សង្កាត់ផ្សារកណ្ដាលទី២ មាន២ គម្រោង ។ សង្កាត់ចតុមុខ មាន២គម្រោង ។ សង្កាត់ជ័យជំនេះមាន១ គម្រោង។ សង្កាត់ផ្សារចាស់ មាន២គម្រោង ។សង្កាត់ស្រះចក មាន២គម្រោង និងសង្កាត់វត្តភ្នំ មាន ១គម្រោង ។ សរុបទាំង១១សង្កាត់ ក្នុងចំនួន១៥គម្រោងនេះ មានទឺកប្រាក់ប៉ាន់ស្មានប្រមាណជាង១៦៤៩លានរៀល។

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ​បានលើកឡើងផងដែរថា ការដេញថ្លៃគម្រោង​មូលនិធិអភិវឌ្ឍន៍សង្កាត់ វាជាការចូលរួមរបស់វិស័យឯកជនតាមរបៀបប្រកួត​ប្រជែងប្រកប​ដោយ​យុត្តិធម៌ តម្លាភាព ​គណនេយ្យភាព ​និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែល​ជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការ​ប្រជាពលរដ្ឋ​នៅតាមគោលដៅរបស់គម្រោង។ ដូច្នេះ រាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព ​និងមានតម្លៃសមស្រប មិនប៉ះពាល់​បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង និងយុតិធម៌។

ក្នុងឱកាសនោះ លោក សុខ ពេញវុធ ក៏បានស្នើអោយគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវ​មានការតាមដាន​ត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្ដល់យោបល់​ដោយ​សរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ ​មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង ជា​ពិសេសត្រូវធានាសុវត្ថិភាព​ ទីតាំងការដ្ឋានអនុវត្តគម្រោង។ ផ្តល់យោបល់កែលម្អជាផ្លូវការ​ក្នុងសៀវភៅការដ្ឋាន នៅពេលចុះពិនិត្យការដ្ឋាន​អនុវត្ត​គម្រោង​។

លោកបានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ ​មិនត្រូវដេញថ្លៃ​បាន​ហើយធានាថា​ធ្វើបាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ៕អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        187
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm