ពលរដ្ឋមើលឃើញបរិយាកាសល្អ នៃយុទ្ធនាការឃោសនាបោះឆ្នោត១០ថ្ងៃមកនេះ

2023/07/10 06:29:23 pm        170

ភ្នំពេញ៖ ប្រជាពលរដ្ឋបានបង្ហាញការយល់ឃើញថា រយៈពេល១០ថ្ងៃ នៃយុទ្ធនាការឃោសនា​បោះឆ្នោតមកនេះ គឺមានភាពល្អប្រសើរ ទាំងការដង្ហែក្បួនតាមដងផ្លូវ​ពីគណបក្ស​នយោបាយ​នីមួយៗ រួមទាំងក្រុមអ្នកគាំទ្រ បានគោរព ​និងប្រកាន់ភ្ជាប់នូវឥរិយាបទល្អផងដែរ ។

ពលរដ្ឋលើកឡើងថា រយៈពេល១០ថ្ងៃនេះ ​ពួកគាត់បានសម្លឹងឃើញថា​ គណបក្សប្រជាជនកម្ពុជា គឺមាន​សន្ទុះខ្លាំង​​ នៃក្រុមអ្នកគាំទ្រដែលបានចូលរួមក្នុងការឃោសនារកសំឡេង​ឆ្នោត លើស​គណបក្សនយោយបាយនានាដទៃ ។ ហើយកត្តាដែលនាំឱ្យពលរដ្ឋជាច្រើន គាំទ្រជាមួយ​គណបក្ស​ប្រជាជន គឺដោយសារពួកគាត់​ បានមើលឃើញពីការដឹកនាំប្រទេស ​ប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍ ។

ក្រុមការងារគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ១ បានប្រាប់ថា ក្រុមការងារគណបក្ស នឹង​បន្តសកម្មភាពចុះជាប្រចាំ​ ដល់តាមខ្នងផ្ទះរបស់ពលរដ្ឋ ដើម្បីពន្យល់ណែនាំឱ្យពួកគាត់​ទៅ​ចូលរួមបោះឆ្នោតអោយបានគ្រប់គ្នា ពិសេសការគូសសន្លឹកឆ្នោត​អោយ​បានត្រឹមត្រូវ​ដែល​អាចយកជាការបាន​ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧នេះ ។

សូមបញ្ជាក់ថា យុទ្ធនាការ ​នៃការការឃោសនាបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ប្រព្រឹត្តិទៅ​រយៈពេល២១ថ្ងៃ ​គិតចាប់ពីថ្ងៃទី០១ ​ដល់ថ្ងៃទី២១ ​កក្កដា ឆ្នាំ២០២៣ ។ ហើយ​នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ គឺជាថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី០៧ ៕ អត្ថបទ ៖ លីហេង


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm