ជោគជ័យស៊ីហ្គេមនៅកម្ពុជា គឺជាប្រធានបទមួយ ក្នុងមហាសន្និបាត OCA លើកទី៤២ នៅបាងកក

2023/07/10 06:37:30 pm        9.2 K

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) កាលពីចុងសប្ដាហ៍កន្លងទៅ បានរៀបចំមហាសន្និបាត លើកទី៤២ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាអាណត្ដិថ្មី និងពិនិត្យវឌ្ឍនភាពការងារកីឡាក្នុងតំបន់អាស៊ី ក្នុងនោះភាពជោគជ័យ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ ក៏បានក្លាយជាប្រធាន​បទ​សំខាន់​មួយ ក្នុងមហាសន្និបាតប្រចាំឆ្នាំនេះផងដែរ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ចូលរួមមហាសន្និបាតនេះ បានមានប្រសាសន៍ថា អង្គមហាសន្និបាត ពិសេស​បណ្ដា​ថ្នាក់​ដឹកនាំ​ចលនាអូឡាំពិកសមាជិកអាស៊ី បានលើកសរសើរពីគុណតម្លៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តាមរយៈ​ការ​បាន​រំលេច​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ ក្នុងសៀវភៅប្រចាំខែរបស់ខ្លួន ដូចជាការ​ដាក់​សកម្មភាព​ក្រោម​ដំណក់​ភ្លៀង​របស់​កីឡាការិនី​អត្តពលកម្ម បូ សំណាង នៅទំព័រមុខ និងនិយាយពីដំណើរការប្រកួត ក៏ដូចជា​ភាព​ជោគ​ជ័យ ក្នុងការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាជាដើម ។

ជាមួយការការចែកចាយសកម្មភាពទាំងនេះ ដល់បណ្ដាប្រទេសមាជិក នាំឲ្យ​គេ​មើល​ឃើញ​សក្ដានុ​ពលកីឡា​របស់កម្ពុជា និងធ្វើឲ្យកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីស៊ីហ្គេមរបស់ខ្លួន ដែលថ្នាក់ដឹកនាំចលនាអូឡាំពិកអាស៊ីទាំងអស់គ្នា បានអបអរសាទរ ចំពោះស៊ីហ្គេមរបស់កម្ពុជា ហើយ​បាន​ផ្ដល់តម្លៃខ្ពស់ ចំពោះការរៀបចំដ៏ជោគជ័យរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះ ។ គេជឿជាក់ថា កម្ពុជានឹងមានការរីកចម្រើនជាងនេះ ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​នា​ពេល​ខាង​មុខ​ទៀត ។

គួរដឹងថា មហាសន្និបាត OCA លើកទី៤២ នៅទីក្រុងបាងកក បានរៀបចំកាលពីថ្ងៃទី០៨ ខែ​កក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតជ្រើសរើសប្រធានថ្មី គឺមាន​បេក្ខភាព​ឈរ​ឈ្មោះ​ប្រកួ​ត​ប្រជែង ២រូប រួមមានព្រះអង្គម្ចាស់ Sheikh Talal Fahad Al-Sabah និងលោក Husain Al-Musallam ។ ជាលទ្ធផល គឺព្រះអង្គម្ចាស់ Sheikh Talal Fahad Al-Sabah ​ដែលជាប្អូន​របស់​អតីត​ប្រធាន OCA មុន គឺព្រះអង្គម្ចាស់ Sheikh Ahmad Fahad Al-Sabah បាន​ជាប់ឆ្នោត​ធ្វើ​ជា​ប្រធាន OCA ថ្មី ក្រោយទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ២៤សម្លេង ក្នុងចំណោម ៤៤សម្លេង ខណៈគូប្រជែងលោក Husain ទទួលបានសម្លេងគាំទ្រ ២០សម្លេងប៉ុណ្ណោះ ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm